ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញសំណោះសំណាល និងជូនដំណើរ យោធិននកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីសំណោះសំណាល និងជូនដំណើរ យោធិននកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា ទាំងនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងអាជ្ញាធរដែនដីខេត្តព្រៃវែង ចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗយុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។

ឯកឧត្តម អភិបាលខេត្ត សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន។

ក្នុងនោះដែរលោកឧត្ដមសេនីយ៍ ឈួន  គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានរាយការណ៍សង្ខេប អំពីលទ្ធផល ការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តព្រៃវែង យោងតាមសេចក្តីសម្រេច, ប្រកាស, ផែនការ, ឧបសម្ពន្ធ ស្ដីពីការជ្រើសរើសយោធិន កងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយបេក្ខជនគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ)ទាំង ៤៥នាក់ ត្រូវបាន ក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌ កងរាជអាវុធហត្ថ ក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ។

លោកឧត្ដមសេនីយ៍ ឈួន  គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមផ្តាំផ្ញើរ ឱ្យខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ញា និងការចាត់តាំងរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ញាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេល បញ្ចប់វគ្គ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់ប្អូនៗសិក្ខាកាមនៃមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយទាំងអស់ក្នុងម្នាក់ៗចំនួន ២០ ម៉ីនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *