ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ឃុំរការ ស្រុកពារាំង

  1. ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ដែលស្ថិតនៅ ភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកពារាំង និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ 

សម្ដេចបានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។ 

សម្តេចក្រឡាហោម មានប្រសាសន៍ នែនាំអោយរដ្ឋបាលស្រុកបង្កើតរេទិការសាធារណៈ ដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ជូនគាតបានទាន់ពេលវេលា។ 

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា៖ ត្រូព្យាយាមដោះស្រាយវិវាតក្រៅប្រពន្ធតុលាកាអោយបានច្រើនតាមដែលអាចធ្វើបាន ព្រោះថាការដោះស្រាយក្រៅប្រពន្ធតុលាការគឺមានសារៈប្រយោជន៍ច្រើនណាស់ សម្រាបប្រជាពលរដ្ឋ ចំនេញពេលវេលាជាដើម។ 

សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ 

ក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា៖ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥ បានចាប់ផ្ដើ មកសាងព្រះវិហារថ្មី ដោយមានការផ្តួចផ្តើមពី ព្រះគ្រូចៅអធិការវត្ត រួមសប្បុរសជនជិតឆ្ងាយ ព្រទាំងពុទ្ធបរិស័ រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមការងារ ចុះជួយស្រុក និងឃុំ រហូតថ្ងៃនេះ វត្តមេលប់ បានកសាងរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាដែលចំណាយថវិកាអស់ សរុប ប្រមាណជាង ៤១៣.៥៣៦ដុល្លារ អាមេរិក (សែសិបមួយម៉ឺនបីពាន់ប្រាំរយសាមសិបប្រាំមួយដុល្លារអាមេរិក)។ 

សម្ដេចក៏បានអញ្ជើញ កាត់ឬស្រីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុង វត្តមេលប់ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។  សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ ម៉ឺនរៀល, និងទិសឥន្ទកិល ៣០ ម៉ីនរៀល, ប្រគេនសម្រាប់កសាងវត្តចំនួន ៥០ លានរៀល, ឧបត្ថម្ភសាលាស្រុកចំនួន ១ លានរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន ១០ នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៥០ នាក់ក្នុងម្នាក់ ២ ម៉ឺនរៀល, ឧបត្ថម្ភយុវជនស.ស.យ.ក ចំនួន ១០០ នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល, ឧបត្ថម្ភយុវជនកាក់បានក្រហមចំនួន 100 នាក់ ក្នុងម្នាក់ៗ ១ ម៉ីនរៀល, យុវជនកាយរឹទ្ធិចំនួន ១០០ នាក់ ក្នុងនាក់ៗ ១ ម៉ឺនរៀល, សិស្សានុសិស្សចំនួន ២៥០ នាក់ក្នុងម្នាក់ៗ ថវិការ ១ម៉ន រៀល, យាយជី តាជីចំនួន 100 នាក់ ក្រណាត់ ស មួយដុំ ថវិកា ១ ម៉ីនរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *