ព័ត៌មានជាតិ

នៅថ្ងៃទី២១ខាងមុខនេះក្លឹបអ្នកកាសែតកម្ពុជា[ក.អ.ក]និងរៀបចំវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវៈ


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” ដែលវេទិកានេះនឹងរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីប្រមូលធាតុចូលបន្ថែម និងអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី លោក លោកស្រី ជានិពន្ធនាយក និពន្ធរង បុគ្គលិក សហការី ស្ថាប័នអង្គភាពសារព័ត៌មាននានាយ៉ាងច្រើនផងដែរ។

បើតាមក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)បានបញ្ជាក់ថា ក្រោយពីបានពិភាក្សា និងការចូលរួមយោបល់ពីអ្នកសារព័ត៌ មានអាជីព និងអតីតអ្នកសារព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ ក.អ.ក បានតាក់តែងបំពេញបន្ថែមនូវក្រម សីលធម៌ នៃវិជ្ជាជីវ:សារព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវ: របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ ប៉ុន្តែ ក.អ.ក យល់ឃើញថា ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានខាងលើនេះអាចនៅមានចំណុចចន្លោះប្រហោង ឬមិនពេញលេញត្រង់ប្រការណាមួយ ដោយតម្រូវអោយសមាជិក សមាជិកា ក.អ.ក ចូលរួម យោបល់បំពេញបន្ថែម។

ដូច្នេះហើយទើប ក.អ.ក រៀបចំវេទិកាខាងលើដើម្បីផ្សព្វផ្សាយផង និងប្រមូលធាតុចូលបន្ថែមពីគ្រប់មជ្ឈដ្ឋានអ្នកសារព័ត៌មានផង។ វេទិកានេះ ក៏មានការចូលរួមចែករំលែកដោយអ្នកសារព័ត៌មាន ខ្មែរនិងបរទេសដែល មានបទពិសោធន៍ប្រមាណ១០រូបថែមទៀត។

ក.អ.ក ជម្រាបជូនផងដែរថា គោលបំណងសំខាន់មួយទៀត នៃការរៀបចំវេទិកានេះ គឺដើម្បីចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភព លោក ៣ឧសភា លើកទី៣០ ផងដែរ និងមានសារសំខាន់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា ហើយនៅចុងបញ្ចប់នៃកម្មវិធី ក.អ.ក បានរៀបចំការជួបជុំពិសារអាហារសាមគ្គីបង្កើនភាពស្និទ្ធស្នាល សប្បាយរីករាយផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *