ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ប្រេ្វស មីល

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។

បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។

ឯកឧត្តមបានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម និងរូបឯកឧត្តមផ្ទាល់ នឹងជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើកសិដ្ឋាន ដើម្បីឱ្យភាគីទាំងពីរអាចសហការគ្នាឈានទៅបំពេញតម្រូវការនៃខ្សែច្រវាក់ផលិតកម្ម។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ឱកាសផ្តល់ជូនដោយស្មើភាពគ្នា ហើយអ្នកដែលចាប់យកឱកាសបានមុនគេ នឹងទទួលបានផលចំណេញមុនគេដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *