ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ ខេត្តព្រៃវែង។

ខ្ញុំបាទ​ សូមសម្តែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះវត្តមាន​ដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែល​បាន​ឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថាននាពេលនេះ។

យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ​ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីដឹកនាំ​ និងអភិវឌ្ឍន៌​ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និង​រីកចម្រើន​តរៀងទៅ​។

២៥ កុម្ភៈ ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *