ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបាននាំយកអង្ករ៥០តោនមី២០០០កេះត្រីខ២០០០យួរនិងម៉ាស់៥០.០០០ម៉ាស់មកប្រគល់ជូនឯកឧត្ត ម អ៑ុន ចន់ដា អភិបាលខេត្តកំពង់ចាម

នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និង លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកកំពង់សៀម បាននាំយកអង្ករចំនួន ៥០តោន មី ២ ០០០កេះ ត្រីខ ២ ០០០យួរ និងម៉ាស់ ៥០ ០០០ម៉ាស់ មកប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋក្នុងខណ:ដែលកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

មានមតិនាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ ឯកឧត្តមអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មានក្តីរំភើប កក់ក្តៅ និងអំណរ គុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម និងសហការីទាំងអស់។

មានមតិក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលប្រទេសជាតិយើងកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “ជួយគ្នាក្នុងគ្រាកំបាក”។ ក្នុងឱកាសនេះ ផងដែរ ឯកឧត្តមបានស្នើសុំឲ្យឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវអនុវត្ត ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ ឯកឧត្តមក៏បានជួយឧបត្តម្ភថវិកាដល់កាកបាតក្រហមខេត្ត ចំនួន ២០ ០០០ ០០០រៀលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់។

adm

Leave a Reply

Your email address will not be published. Required fields are marked *