ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែង៖សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញដែលបានជួយបត្ថម្ភឧបករណ៍ធ្វើតេស្ត្ររហ័សព្រមទាំងអាកុលនិងម៉ាស់មួយចំនួនទៀត

ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងសហការី ដែលបានឧបត្ថម្ភ ម៉ាស ចំនួន៣០,០០០ម៉ាស អាល់កុល ៦កាន ស្មើនឹង ១៨០លីត្រ និងឧបករណ៍ធ្វើតេស្ត្ររហ័ស (Rapid Test) ចំនួន ១,១០០ឃីត ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលពិភពលោក ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោតជំងឺកូវីដ-១៩ នេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ខ្ញុំបាទ សូមជូនពរដល់ឯកឧត្តម ហុឺ បាវី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *