ព័ត៌មានស៊ើបអង្កេត

ម្ចាស់អាត្រាក់ទ័រឈ្មោះ ទេព ចំណាន អាងវរៈសេនីយ៍ទោ ធីម សុគន្ធ នៅពីក្រោយខ្នង ផ្គើនជាមួយបទបញ្ជារ លោក ឃៀម រដ្ឋាអភិបាលរងស្រុកគាស់ក្រឡ(Video inside)

បាត់ដំបង: លោក ទេព ចំណាន ម្ចាស់អាត្រាក់ទ័រ អាងមន្ត្រីយោធា ម្នាក់ឈ្មោះ ធីម សុគន្ធ ដែលពាក់ស័ក្តិ ៤កន្លះ នៅពីក្រោយខ្នង ហ៊ាន ផ្គើនជាមួយ ការណែនាំ របស់ លោក ឃៀម រដ្ឋា អភិបាលរង ស្រុកគាស់ក្រឡ ដែលបានហាមមិន អោយបន្តសកម្មភាពឈួសឆាយ ឬ ដាំដំណាំផ្សេងៗ លើដីស្របច្បាប់របស់ ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) ។ លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានចេញបទបញ្ជា ហាមឃាត់បែបនេះ កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ  ស្របពេល ដែលលោក អភិបាលរងស្រុករូបនេះ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ បំពានលើដីស្របច្បាប់របស់ក្រុមអេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី

Read more
ព័ត៌មានស៊ើបអង្កេត

លោក មុយ បញ្ញារិទ្ធប្រធានការិយាល័យគយច្រកដា ប្រើតួនាទីនិងអំណាច ប្រមូល លុយតាមរបៀបពុករលួយ

ត្បូងឃ្មុំ. តាមការបង្ហើបពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីឡើយ។ មេៗគយក្នុងខេត្តត្បូងឃ្មុំមិនហ៊ានប៉ះពាល់លោក មុយ បញ្ញារិទ្ធ ទាល់តែសោះ ដោយសារលោក មុយ បញ្ញារិទ្ធ មានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយទុកឲ្យលោក មុយ បញ្ញារិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបលោក មុយ បញ្ញារិទ្ធ សាងភាពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកដា ជំនួសលោក យឹម វណ្ណៈ។ ប្រភពស្និទ្ធនឹងលោក មុយ បញ្ញារិទ្ធ បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួន តាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម គឺជាប្រភពចំណូលដ៏សំខាន់របស់លោក មុយ បញ្ញារិទ្ធ ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វេភាគីដា បង់ពន្ធប្រមាណ45ទៅ50ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងត្រជាក់ចិត្តតែម្ដង។ ចំណែកឈ្មួញ និងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួន តាមច្រកទ្វេភាគីដា

Read more
ព័ត៌មានស៊ើបអង្កេត

ល្បីម្ចាស់ទីតាំងជល់មាន់នៅឃុំថ្មពូន ស្រុកព្រៃឈរមានខ្សែូ ធំនិងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបផង

ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀនល្បែងកីឡាបក្សី (ជល់មាន់) និងល្បែងអាប៉ោង តែងតែខ្សឹបខ្សៀវតៗគ្នាថា ម្ចាស់ទីតាំងជល់មាន់មួយកន្លែងនៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុសខ្នុរចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈ រព្រំប្រទល់ជាប់នឹងស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបផង។ បើតាមសេចក្តីរាយការណ៍ប្រាប់  ព័ត៌យើងថា ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ ព្រោះល្បីកន្លែងនេូមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។ ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីមានវិធានការចុះបង្ក្រាប លប់បំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន។ សូមប្រិយមិត្តរង់ចាំតាមដានព័ត៌មានលម្អិត ដែលអង្គភាពព័ត៌មានយើងនឹងធ្វើការបកស្បែកមុខអ្នកដែលកាងពីក្រោយទីតាំងជល់មាន់ និងអាប៉ោង ខាងលើនេះ៕

Read more
ព័ត៌មានស៊ើបអង្កេត

ហេតុអ្វីលោកសៅ សារឿនមិនខ្វល់ពីបញ្ហាល្បែងសុីសង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័

ប៉ោយប៉ែត÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំ ដំណើរការយ៉ាងរលូនដោយមិនទាន់ឃើញសមត្ថកិច្ចចាត់វិធានការបង្ក្រាបនៅឡើយ។ ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងវង់អាប៉ោងយ៉ាងគគ្រឹកគគ្រេង ហើយលោក សៅ សារឿន​ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងប៉ោយប៉ែត ជាបន្ទាន់។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋសង្ស័យថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មានអ្នកណាអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅភូមិអូរនាង ក្រុងប៉ោយប៉ែត បានទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថា សម្រាប់ការបញ្ជល់មាន់១គូៗមានដាក់ដើមទន់ពី500ដុល្លារ ទៅ1000ដុល្លារ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ ដោយមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ អ្នកញៀនល្បែងភាគច្រើន ត្រូវបានចាញ់អស់លុយកាក់ទ្រព្យសម្បត្តិ រថយន្ត និងម៉ូតូជាដើម ហើយអំពើចោរកម្ម និងបទល្មើសផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែត គឺជារឿងគួរឲ្យភ័យខ្លាច។ ប្រជាពលរដ្ឋបានរិះគន់ថា លោក សៅ​ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។

Read more
ព័ត៌មានស៊ើបអង្កេត

ពិតជាខ្លាំងមែនលោក ចេង ស្រុង ដែលមានរឿងអាស្រូវជាបន្តបន្ទាប់នោះនៅតែរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានយ៉ាងរឹងមាំដ៍ដែល

ព្រះសីហនុ÷បើតាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង និងមន្រ្តីជំនិតៗដែលល្បីខាងប្រព្រឹត្តអំពើពុករលួយនៅឡើយទេ។ ប្រភពបានឲ្យដឹងទៀតថាលោក ចេង ស្រុង នៅតែរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ យ៉ាងរឹងមាំដោយសារមានខ្នងបង្អែកក្រាស់ ហើយពង្រឹងបណ្ដាញពុករលួយខ្លាំងជាងមុនទៅទៀត។ រីឯអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានមិនទាន់បើកការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយរបស់លោក​ ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នោះឡើយ។ ប្រភពស្និទ្ធនឹងលោក ចេង​ ស្រុង បានបង្ហើបឲ្យដឹងថា ករណីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្កើតក្រុមការងារស្រាវជ្រាវជុំវិញរឿងលោក ចេង ស្រុង ចេញប័ណ្ណកម្មសិទ្ធិដីធ្លីមានភាពមិនប្រក្រតីនៅស្រុកព្រៃនប់ នាពេលកន្លងមកនោះក្លាយទៅជារឿងឥតន័យ។ ដោយហេតុថារហូតមកដល់ពេលនេះការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រុមការងារ មិនឃើញចេញជាលទ្ធផល ហើយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបានរក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបលោក ចេង ស្រុង អាចរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ យ៉ាងត្រជាក់ចិត្ត ហើយពង្រឹងបណ្ដាញពុករលួយកាន់តែរឹងមាំជាងមុនដោយគ្មានញញើតអ្វីទាំងអស់។ មន្រ្តីនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយរបស់លោក ចេង ស្រុង គឺមានសភាពខ្លាំងក្លាជាងលោក

Read more
ព័ត៌មានស៊ើបអង្កេត

កាសុីណូស្វាយអាង៉ោងចាប់ផ្តើមបើកលេងល្បែងជល់មាន់ឡើងវិញហើយដោយមានប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង

ខេត្តព្រៃវែង ៖ កាស៊ីណូ​ស្វាយ​អា​ង៉ោង ចាប់​បើក​លេងល្បែ.ង​ប្រជល់​មាន់​យ៉ាង​កក្រើក​ព្រំដែន ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យួន ចូល​លេង​ដោយ​គ្មាន​ញញើត​សសមត្ថកិច្ចបន្តិចសោះឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ។បើ​តាម​សមត្ថកិច្ច​ឃុំ​ចាម បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ ស្វាយ​អា​ង៉ោង នេះ ចាប់​បើក​លេងល្បែ.ង​ប្រជល់​មាន់​បី​បួន​ថ្ងៃ​មក​ហើយ ជល់​រាល់ថ្ងៃ ដោយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​យួន ចូល​លេងល្បែ.ង​ភ្នាល់មាន់​កក្រើក គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ ។ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ និង​ឆ្លង​កូ​វី​ដ​១៩ ដោយ​អ្នក​មក​លេងល្បែ.ង មាន​ជនជាតិ​វៀតណាម​មក​លេង​ច្រើន ហើយ​នៅ​ប្រទេស​វៀតណាម នៅ​មាន​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​នៅឡើយ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ថៅកែ​កាស៊ីណូ ស្វាយ​អា​ង៉ោង នេះ ឈ្មោះ តា​ចូ​វ ដែល​មាន​មេការ​ឈ្មោះ តី បើក​កាស៊ីណូ​លេងល្បែ.ង​ប្រជល់​មាន់​ឲ្យ​ទាំង​ខ្មែរ​និង​យួន ចូល​លេងល្បែ.ង​ភ្នាល់​ប្រាក់​រាប់​លាន ដោយ​គ្មាន​កោតញញើត​សមត្ថកិច្ច​ឡើយ ។ ប្រភព​បន្ត​ទៀត​ថា កាស៊ីណូ ស្វាយ​អា​ង៉ោង សង់​ជាប់​ទំនប់​ព្រំដែន ស្ថិត​នៅ​ភូមិ​ចាម ឃុំ​ចាម​ស្រុក​កំពង់ត្របែក សង្ស័យ​គ្មាន​ច្បាប់ ដោយ​គ្មាន​ដាក់​ស្លាក​យីហោ​ទេ ។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ នៅ​មិន​ទាន់អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​អធិការ នគ​បាល​ស្រុក​កំពង់ត្របែក​បាន​ដែរ

Read more
ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋបាបខ្សឹបប្រាប់ថានៅស្រុងស្ទឹងត្រង់មានទីតាំងជល់មាន់ និងអាប៉ោងនៅភូមិព្រះ ឃុំព្រែកកក់ កំពុងដំណើរការប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

  កំពង់ចាម : មុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានទីតាំងជល់មាន់ និងអាប៉ោងនៅចំណុចចំការស្វាយចន្ទី ខាងក្រោយវត្តព្រះ ស្ថិតក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការលេងយ៉ាងសុខស្រួល ប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលម្ចាស់ង្វៀនត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ាន់។ សេចក្តីរាយការណ៍ដដែលបានអោយដឹងថា សម្រាប់គូរប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ គឺជាគូរពិសេសមានការណាត់ប្រកួតភ្នាល់ដាក់លុយ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំ ដែលមានក្រុមអ្នកញៀនល្បែងកីឡាបក្សី ហើយនិងអាប៉ោងមកពីគ្រប់ទិសទីទៀតផង។ សេចក្តីរាយការណ៍ខាងលើនេះ ចាត់ទុកជាការជម្រាបជូនដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការចុះបង្ក្រាប រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ធាន នាឪកាសយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានចាប់ផ្តើម។ សហការី      

Read more
ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ផ្អឹបបណ្ដឹងពួកគាត់ទុកចោល មិនដោះស្រាយ មានចេតនា ឱ្យបុគ្គលខិលខូចរំលោភយកដីអូរសាធារណៈ ដែលកំពុងមានទំនាស់!

(ព្រៃវែង)៖ ករណីទំនាស់រំលោភយកដីអូរសាធាររណៈ១កន្លែង ទំហំជាងកន្លះហិកតា ត្រង់ចំណុចត្រពាំងខ្វែក ស្ថិតនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង”បានក្លាយជាទំនាស់រ៉ាំរ៉ៃ”។ ដែលអាចបង្កជាអំពើហិង្សា កាប់ចាក់គ្នា នៅថ្ងៃក្រោយជាក់ ជាមិនខាន បើអាជ្ញាធរ គ្មានឆន្ទះ ក្នុងការដោះស្រាយនោះទេ!។“ភាគី”ពលរដ្ឋអ្នកស្នើរសុំរក្សាដីនោះទុកជាសម្បត្តិរដ្ឋ បានចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ថា៖ មានចេតនាមិនល្អ ដោយផ្អឹបបណ្ដឹងពួកគាត់ ទុកចោលមិនដោះស្រាយ និងមិនទប់ស្កាត់ នូវសកម្មភាពទន្ទ្រានរំលោភយកដីរដ្ឋ។ ខណៈ”ភាគី”អ្នកឈូសឆាយ ដុតព្រៃ ធ្វើផលកសិកម្ម លើដីនោះ នៅតែបន្តកាន់កាប់ដដែលៗ ។ ថែមទាំងបានសង់រោងដែក រឹងមាំទៀតផង បណ្ដាលឱ្យឈ្លោះប្រកែកគ្នានៅថ្ងៃទី០៦.០៥.២០២២នេះ ជាថ្មីម្ដងទៀត។សូមជម្រាបថា”ភាគី”ដែលស្នើរសុំរក្សាទុកដី”ចំណីអូរសាធារណៈ”ត្រង់ចំណុចខាងលើ ទុកជាសម្បត្តរដ្ឋនោះ។គឺក្រុមគ្រួសារលោក មាស សន នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ដោយឡែក”ភាគី”ដែលចូលទៅកាន់កាប់ ដីអូរត្រង់ចំណុចខាងលើ គឺក្រុមគ្រួសារលោក ជា បូណា នៅភូមិ.ឃុំ.ជាមួយលោក មាស សន ដែរ!។អ្នកស្រី ជា ពិសី មានទីលំនៅភូមិឃុំខាងលើ! ត្រូវជាកូនលោក មាស

Read more
ព័ត៌មានស៊ើបអង្កេត

ឈ្មួញឈើឈ្មោះ មករា នៅតែមានសម្ថភាពប្រមូលទិញឈើយកលក់ឲ្យវៀតណាមយ៉ាងពេញបន្ទុកដ៍ដែល

រតនគិរី÷ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ការពាឧន្យានជាតិវិរះជ័យនិងព្រៃដែនជំរកនានាក្នុង ខេត្តរតនះគិរីតាមអំពើចិត្តសមត្ថកិច្ចជំនាញនៅពីក្រោយខ្ន ងបទល្មើសព្រៃឈើចាប់តាំងពីថ្ងៃទី២៥.០៤.២០២២រហូតដល់ថ្ងៃទី ២៨ខែ ០៤ ឆ្នាំ ២០២២នេះនៅដំណើរការដឹកជញ្ជូនទៅវៀតណាមជារៀងរាល់ថ្ងៃនៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកវេីនសៃ ខេត្តរតនះគិរី បានឲ្យដឹងថា ឧឧក្រិដ្ឋជនព្រៃឈើម្នាក់ឈ្មោះមករា នឹង បក្សពួកនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃនានា ក្នុងស្រុកវេីនសៃ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនះគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់នោះ ទេនោះគឺឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា មិនអាចដឹកជញ្ជូនឈើចេញរបស់ខ្លួនបានទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក ប្រធានបរិស្ថានខេត្តរតបះគិរីតែងតែបើកដៃឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃខ្នាតយក្សជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃការពានានា និង ចូលមកស្តុកទុកក្នុងឃ្លាំងរបស់ខ្លួននៅចំណុចអូរតាផេងឃុំ បឹងកន្សែង ក្រុងបានលុង ដោយសេរី។ សមត្ថកិច្ចអាវុធហត្ថខេត្តមិនហ៊ានប៉ះពាល់ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានោះទេហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរពីព្រោះបានផលប្រយោជន៍អស់ហើយ។ ដូច្នេះហើយទើបឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃនានាក្នុង ខេត្តរតនះគិរីយ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាបឡើយ។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក ថាវយេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរីបានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើកំបុិច កំប៉ុក ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះឧក្រិដ្ឋជនព្រៃឈើឈ្មោះមករា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់នានា ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរតាផេង ឃុំ

Read more
ព័ត៌មានស៊ើបអង្កេត

បែកធ្លាយលិខិតអាណាមិកយួយច្បាប់រឿងពុករលួយរបស់លោក ប៉ាវ សុធី ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្តព្រៃវែង

បែកធ្លាយលិខិតអណាមិក១ច្បាប់ទៀតហើយរបស់មន្ទីអបរំយុវជននិងកីឡាខេត្តព្រៃវែងលោកគ្រូ អ្នកគ្រូមួយចំនួននៅស្រុកបាភ្នំ ដែលបានចេញលិខិតស្នើរសុំទៅរដ្ឋមន្ត្រីក្រសួងអប់រំ និងលោកអភិបាល ខេត្តព្រៃវែង ដើម្បីសុំអោយចាត់វិធានការលើលោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំខេត្តព្រៃវែង ជុំវិញរឿងអាស្រូវពុករលួយ  សូមអានលិខិតខាងក្រោមដើម្បីឲ្យដឹងពីសណ្តានពិតរបស់លោក ប៉ាវ សុធី ប្រធានមន្ទីរអបរំខេត្តព្រៃវែង÷

Read more