ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់ គណ:កម្មធិការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

(កំពង់ធំ) ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់គណ:កម្មធិកាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ២០២១ជូនទៅដល់គណ:កម្មាធិការជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *