ព័ត៌មានស៊ើបអង្កេត

ឈ្មួញឈើឈ្មោះ មករា នៅតែមានសម្ថភាពប្រមូលទិញឈើយកលក់ឲ្យវៀតណាមយ៉ាងពេញបន្ទុកដ៍ដែល

រតនគិរី÷ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ការពាឧន្យានជាតិវិរះជ័យនិងព្រៃដែនជំរកនានាក្នុង ខេត្តរតនះគិរីតាមអំពើចិត្តសមត្ថកិច្ចជំនាញនៅពីក្រោយខ្ន ងបទល្មើសព្រៃឈើចាប់តាំងពីថ្ងៃទី២៥.០៤.២០២២រហូតដល់ថ្ងៃទី ២៨ខែ ០៤ ឆ្នាំ ២០២២នេះនៅដំណើរការដឹកជញ្ជូនទៅវៀតណាមជារៀងរាល់ថ្ងៃនៅឡើយទេ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកវេីនសៃ ខេត្តរតនះគិរី បានឲ្យដឹងថា ឧឧក្រិដ្ឋជនព្រៃឈើម្នាក់ឈ្មោះមករា នឹង បក្សពួកនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃនានា ក្នុងស្រុកវេីនសៃ
តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនះគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់នោះ ទេនោះគឺឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា មិនអាចដឹកជញ្ជូនឈើចេញរបស់ខ្លួនបានទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក ប្រធានបរិស្ថានខេត្តរតបះគិរីតែងតែបើកដៃឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករា បានប្រើប្រាស់រថយន្តសាំយ៉ុង និងរថយន្តកែច្នៃខ្នាតយក្សជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃការពានានា និង ចូលមកស្តុកទុកក្នុងឃ្លាំងរបស់ខ្លួននៅចំណុចអូរតាផេងឃុំ បឹងកន្សែង ក្រុងបានលុង ដោយសេរី។


សមត្ថកិច្ចអាវុធហត្ថខេត្តមិនហ៊ានប៉ះពាល់ឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានោះទេហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក៏មិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះដែរពីព្រោះបានផលប្រយោជន៍អស់ហើយ។ ដូច្នេះហើយទើបឧក្រិដ្ឋជនព្រៃឈើឈ្មោះ មករានៅអាចបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃនានាក្នុង ខេត្តរតនះគិរីយ៉ាងគឃ្លើន ហើយមិនប្រឈមនឹងការបង្ក្រាបឡើយ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្រោមការបញ្ជារបស់លោក ថាវយេន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរីបានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើកំបុិច កំប៉ុក ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះឧក្រិដ្ឋជនព្រៃឈើឈ្មោះមករា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់នានា ចូលមកដេប៉ូរបស់ខ្លួននៅចំណុចអូរតាផេង ឃុំ បឹងកន្សែង ក្រុងបានលុងខេត្ត រតនះគិរីមិនទាន់ មានកា បង្ក្រាបនោះទេឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ ឬសមត្ថកិច្ចនគរបាលចាត់វិធានការបង្ក្រាបឡើយ។ ហេីយ បេីយោងតាម ប្រភពព័ត៍មាន ច្បាស់លាស់ មួយ បានអោយដឹងទៀតថា គឺ មន្ត្រី ជំនាញ តាម បណ្តាស្ថាប័ណ គឺ មាន កញ្ចប់ខែ រួចរាល់អស់ហេីយ
ប្រជា ពលរដ្ឋ ក៏ កំពុងរងចាំមេីល ចំណាត់ការ ពី គណះ បញ្ជាការឯកភាពខេត្ត ដែ
តេី ឯកឧត្តម អភិបាលខេត្តមាន ចំណាត់ការយ៉ាងណា?

adm

Leave a Reply

Your email address will not be published. Required fields are marked *