ខេត្តព្រៃវែង ៖ កាស៊ីណូស្វាយអាង៉ោង ចាប់បើកលេងល្បែ.ងប្រជល់មាន់យ៉ាងកក្រើកព្រំដែន ដោយឲ្យប្រជាពលរដ្ឋខ្មែរ និងយួន ចូលលេងដោយគ្មានញញើតសសមត្ថកិច្ចបន្តិចសោះឡើយ សង្ស័យត្រូវថ្នាំសណ្តំអស់ហើយ។បើតាមសមត្ថកិច្ចឃុំចាម បានបង្ហើបឲ្យដឹងថា កាស៊ីណូ ស្វាយអាង៉ោង នេះ ចាប់បើកលេងល្បែ.ងប្រជល់មាន់បីបួនថ្ងៃមកហើយ ជល់រាល់ថ្ងៃ ដោយបើកឲ្យប្រជាពលរដ្ឋខ្មែរនិងយួន ចូលលេងល្បែ.ងភ្នាល់មាន់កក្រើក គ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ។
ហើយប្រជាពលរដ្ឋដែលរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខ និងឆ្លងកូវីដ១៩ ដោយអ្នកមកលេងល្បែ.ង មានជនជាតិវៀតណាមមកលេងច្រើន ហើយនៅប្រទេសវៀតណាម នៅមានជំងឺកូវីដ១៩ ឆ្លងនៅឡើយ។
- ទាក់ទិនករណីខាងលើនេះដែរ រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ នៅមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោកអធិការ នគបាលស្រុកកំពង់ត្របែកបានដែរ ។ ហើយចំពោះថៅកែកាស៊ីណូស្វាយអាង៉ោង ឈ្មោះចូវ និងមេកាឈ្មោះតី ក៏មិនអាចសុំការបំភ្លឺបានទេ ដោយមានមនុស្សម្នាក់មកនិយាយប្រាប់អ្នកព័ត៌មានថា លោកអភិបាលខេត្តបើកភ្លើងខៀវ ទើបគេហ៊ានបើក បើគ្មានភ្លើងខៀវពីថ្នាក់លើ គ្មានអ្នកណាថ្លើមធំ ហ៊ានបើកល្បែ.ងនៅជាប់ប៉ុស្តិ៍ប៉ូលិសដូច្នេះទេ ។ ពិតជាថ្លើមធំមែន ហ៊ានលើកស្នា បង្អើលក្អែក ដោយយកថ្នាក់លើមកកាងអស់ទាស់។