ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន អញ្ជើញចូលរួម​​វេទិកា​សាធារណៈ​ដេីម្បី​ត្រួត​ពិនិត្យ​ និង​​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

(កំពត) ៖ស្រុក​ឈូក​ ថ្ងៃ​ព្រហស្បតិ៍​ ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ និងជាប្រធាន​ក្រុម​ការ​ររាជរដ្ឋាភិបាល​ថ្នាក់​ខេត្ត​ចុះ​ជួយ​កឃុំ​បានៀវ​ ​ស្រុក​ឈូក​ខេត្ត​កំពត​ បានអញ្ជើញចូលរួម​​វេទិកា​សាធារណៈ​ដេីម្បី​ត្រួត​ពិនិត្យ​ និង​​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅភូមិព្រៃ​ភ្ជុំ​ ឃុំបានៀវ​ ស្រុក​ឈូក​ ខេត្ត​កំពត​ អ្នកចូលរួម​ប្រមាណ​ ៧៦នាក់​ ក្នុង​នោះ​ដែរ​ឯកឧត្តម​បាន​ពាំនាំ​មតិ​ផ្តាំ​ផ្ញើរ​ និង​ សួរសុខទុក្ខ​​ដល់បងប្អូន​ប្រជាពលរដ្ឋ​ពីសំណាក់​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ ។

Read more
ព័ត៌មានសន្តិសុខសង្គម

កុំស្មានជង់ភ្លេចកុក! ជនសង្ស័យ០២នាក់ លួចយកសម្ភារអេឡិចត្រូនិចរបស់ក្រុមហ៊ុន អិលជី រួចរត់គេចខ្លួនបានមួយរយៈ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!(Video inside)

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពចូលលួចសម្ភារអេឡិចត្រូនិច ក្នុងនោះមាន៖ កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង និងកាសស្តាប់សម្លេងកុំព្យូទ័រ ចំនួន១៧គ្រឿង របស់ ក្រុមហ៊ុន អិលជី ដែលមានទីតាំង ផ្ទះលេខ១៣៥ ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។  បន្ទាប់មកខាងតំណាងក្រុមហ៊ុន អិលជី បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ដើម្បីអោយជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹង កម្លាំងជំនាញអាវុធហត្ថខណ្ឌ៧មករា បានចុះបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស។ រហូតមកដល់ថ្ងៃទី០១ និង ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថខណ្ឌ៧មករា សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌមានជ័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ដោយជនសង្ស័យទី១-ឈ្មោះ ឈុន សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនធំៗ៣នៃប្រទេសចិនជួបសំដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។ នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព

នៅវេលាម៉ោង១៣.២០ ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង១២.២០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

Read more
ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ផា សីហា  ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៥.ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយបញ្ហាដែលសេសសល់ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា មន្ត្រីអាជ្ញាធរនៅមូលដ្ឋានទាំងអស់ទៅខិតខំប្រឹងប្រែងដោះស្រាយនៅចំបញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ជាពិសេសបញ្ហាដីធ្លី ធ្វើយ៉ាងណា ធ្វើការដោះស្រាយឲ្យបានលឿន ដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តាមមូលដ្ឋានរបស់ខ្លួន ដោយការលើកឡើងបាននេះនៅក្នុងឱកាស ដែលឯកឧត្តម អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រៃវែង នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣។  ឯកឧត្តម  អភិបាលខេត្ត ក៏បានបន្តទៀតថា សូមឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើយានយន្តដែលដឹកលើសទម្ងន់ដែលជាបញ្ហាបង្កឲ្យមានការខូចខាតផ្លូវ ដែលធ្វើឲ្យរំខានដល់ បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវទាំងអស់នេះមានការលំបាកនឹងខាតពេលវេលា។  ឯកឧត្តម បន្តថា ផ្លូវមួយខ្សែមួយខ្សែ ទម្រាំទៅនឹងមានការអភិវឌ្ឍន៍និងកសាងទៅបាននេះគឺប្រើពេលវេលាយូរ និងចំណាយថវិកាច្រើន ដូច្នេះសូមឲ្យអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ ជម្រុញឲ្យ ចូលរួមក្នុងការថែទាំផ្លូវទាំងអស់នោះឲ្យបានថិតថេរគង្វង់យូអង្វែង ជាប្រយោជន៍រួមទាំងអស់គ្នា  និងងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់។  ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។  ឯកឧត្តម  ក៏បានផ្ដាំផ្ញើដល់ រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលខ្លួនបានអនុវត្តកន្លងមកបន្ថែមទៀតធ្វើយ៉ាងណាដើម្បីបំពេញសេវាសាធារណៈទាំងអស់នេះជូនបងប្អូនប្រជាពលរដ្ឋហើយកាន់តែប្រសើរឡើង និងព្យាយាមដោះស្រាយវិវាទបញ្ហានានាក្រៅប្រព័ន្ធតុលាការ ទៅតាមលទ្ធភាពរបស់ខ្លួននៅតាមមូលដ្ឋាន ឲ្យអស់លទ្ធភាពមុននឹងបន្តជំរុញមកដល់ខេត្តដោះស្រាយបន្ត។  នៅក្នុងកិច្ចប្រជុំនោះផងដែរ

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ដឹកនាំគណ:ប្រតិភូ នៃក្រសួងកសិកម្ម អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ​ លោកជំទាវ ប៊ុន សុថា ហៅប៊ុន សាមហុឹង

(ភ្នំពេញ) ៖រសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងកសិកម្ម អញ្ជេីញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង​ ភរិយាឯកឧត្តម តាន់ បញ្ញាវុធ​ និងត្រូវជាប្អូនស្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។ ឯកឧត្តមរដ្ធមន្រី ឌិត ទីណា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត

Read more
ព័ត៌មានជាតិ

ឯកឧត្កមបណ្ឌិត ញ៉ា ប៊ុនថន ការចាក់វាក់សាំងកូវីដ-១៩​ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងអង្គបដិបក្ខក្នុងខ្លួន ដេីម្បីភាពស៊ាំក្នុងសរីរាង្គបុគ្គល​ និងភាពស៊ាំរឹងមាំសហគមន៍​ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩!

  សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានខិតខំជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃវីរុសកូវីដ-១៩​ និងស្រោចស្រពវ៉ាក់សាំងកូវីដ-១៩​ ដល់ប្រជាជននៅទូទាំងប្រទេស​ ព្រមទាំងអំពាវនាវឱ្យពួកគាត់ទៅទទួលយកវ៉ាក់សាំងនេះដោយឥតគិតថ្លៃ​ ដោយសារវ៉ាក់សាំងកូវដ-១៩​ ជាមធ្យេាបាយដ៏ល្អប្រសេីរក្នុងការជួយអាយុជីវិតប្រជាជន។ ទន្ទឹមនេះ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ និងក្រុមការងារ​ គ.វ.ក-១៩​ ក្នុងនាមជាសេនាធិការសម្តេចតេជោ និងជាប្រតិបត្តិករដ៏សខាន់​ បានដឹកនាំ​ ចាត់ចែង​ និងខិតខំជំរុញផ្សព្វផ្សាយប្រជាជននៅតាមបណ្តាខេត្តនានា ឱ្យទៅទទួលយកវ៉ាក់សាំងកូវីដ-១៩​ តបតាមប្រសាសន៍ដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសជាអតិប្បរិមានូវការដែលអាចផ្ទុះឡេីងវិញនូវការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍​ ដោយកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានៅឡេីយទេ។ យន្តការនៃការដោះស្រាយវិបត្តិកូវីដ-១៩​ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល​ ពិតជាបាននាំមកនូវភាពជោគជ័យយ៉ាងធំធេង សំរាប់ប្រទេសជាតិក៏ដូចជាប្រជាជន ហើយក៏ត្រូវបានការកោតសរសើរពីបណ្តាប្រទេសជុំវិញពិភពលោកផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ អញ្ជេីញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​ ពេលដល់វេន​ ឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋានត្រូវពង្រឹងការប្រតិបត្តិ ដោយក្តាប់ឱ្យបាននូវផែនការមេរបស់ក្រុមហ៊ុន (Master Plan) និងធ្វើការរៀបចំរបបប្រជុំឱ្យបានទៀងទាត់ជាមួយអន្តរក្រសួងនិងពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយត្រូវធ្វើរបាយការណ៍លម្អិតអំពីបញ្ហាទំនាស់ទាំងអស់ដែលកំពុងកើតមាន និងយន្តការនៃការដោះស្រាយបញ្ហា។ ជាមួយគ្នានេះដែរ លេខាធិការដ្ឋានត្រូវធ្វើសូចនាករសមិទ្ធផលគន្លឹះ (KPI) ដោយត្រូវពិនិត្យមើលទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងលើដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ហើយត្រូវបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនដែលបានទទួលសម្បទានដីសេដ្ឋកិច្ចទាំងអស់អំពីការដកហូតដីមកវិញ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ដ្រីបានក្រើនរំឭកដល់លេខាធិការដ្ឋានបច្ចេកទេស ត្រូវពន្លឿនការធ្វើអនុបយោគដីឯកជនរបស់រដ្ឋក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ចនេះឱ្យបានទាន់ពេលវេលា ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើផែនការមេ សម្រាប់ការវិនិយោគ។ សូមជម្រាបផងដែរថា សម្បទានដីសេដ្ឋកិច្ចបានចាប់ផ្តើមបដិសន្ធិតាមអនុក្រឹត្យលេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ហើយបានដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិស័យកសិកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលក៏បានចេញនូវសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព នៃលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច មកពីអន្តរក្រសួងសម្រាប់បំពេញកិច្ចគាំពារដំណើរការ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ ចំនុចខ្វះខាតរបស់មន្ទីរអង្គភាព និងអាជ្ញារធរ ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា របស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះធ្វើយ៉ាងណាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត ដោការប្រជុំនេះធ្វើនៅថ្ងៃទី០២ ខែខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ក្រោយពីបានស្ដាប់នូវផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងមកនោះ។  ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។ ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានរដ្ឋភាពបាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសារជូនបងប្អូនប្រជាពលរដ្ឋានមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់ និងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលជាដើមចម បង្ករឲ្យមានបញ្ហានៅក្នុងសង្គម ធ្វើឲ្យខូចដល់សេដ្ឋកិច្ចសង្គម ជាពិសេស ធ្វើឲ្យអសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

Read more