ព័ត៌មានសន្តិសុខសង្គម

កុំស្មានជង់ភ្លេចកុក! ជនសង្ស័យ០២នាក់ លួចយកសម្ភារអេឡិចត្រូនិចរបស់ក្រុមហ៊ុន អិលជី រួចរត់គេចខ្លួនបានមួយរយៈ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!(Video inside)

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពចូលលួចសម្ភារអេឡិចត្រូនិច ក្នុងនោះមាន៖ កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង និងកាសស្តាប់សម្លេងកុំព្យូទ័រ ចំនួន១៧គ្រឿង របស់ ក្រុមហ៊ុន អិលជី ដែលមានទីតាំង ផ្ទះលេខ១៣៥ ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។  បន្ទាប់មកខាងតំណាងក្រុមហ៊ុន អិលជី បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ដើម្បីអោយជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹង កម្លាំងជំនាញអាវុធហត្ថខណ្ឌ៧មករា បានចុះបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស។ រហូតមកដល់ថ្ងៃទី០១ និង ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថខណ្ឌ៧មករា សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌមានជ័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ដោយជនសង្ស័យទី១-ឈ្មោះ ឈុន សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្លូវ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា និង ទី២-ឈ្មោះ អ៊ុង ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។

Hi

ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ពួកខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមជញ្ជាំងដើរឆ្លងតាមដំបូលអាគារ ចូលលួចសម្ភារអេឡិចត្រូនិច របស់ក្រុមហ៊ុន អិលជី ពិតប្រាកដមែន ហើយសម្ភារដែលលួចបាន ពួកខ្លួនបានយកទៅលក់បានលុយចែកគ្នារួចហើយ ក៏បែកគ្នារៀងៗខ្លួន។ រហូតមកដល់ថ្ងៃទី០១ និង ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ធ្វើការឃាត់ពួកខ្លួនតែម្តង។ ចំពោះជនសង្ស័យ អ៊ុង ប៊ុនធឿន បានបន្តឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០០ ខ្លួនធ្លាប់ជាប់ពន្ធនាគារ រយៈពេល០៥ឆ្នាំ ពាក់ព័ន្ធករណីលួចខ្សែភ្លើងរបស់អាជីវករលក់ដូរនៅម្តុំវត្តកោះ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

IMG_4716

adm

Leave a Reply

Your email address will not be published. Required fields are marked *