ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ធ្វើជាអធិបតីក្នុងពិធីបើកវេទិការសាធារណៈរបស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី ធ្វើជាអធិបតីក្នុងពិធីបើកវេទិការសាធារណៈរបស់ក្រុមប្រឹក្សាខេត្តព្រៃវែងប្រចាំឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅស្រុកពាមជរ ខេត្តព្រៃវែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត និងបានស្ដាប់សំណើរ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារៈសំខាន់ ក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ បានទាន់ពេលវេលាឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានា ប្រកបដោយតម្លាភាព សុចរិត និងយុត្តិធម៌ក្នុងសង្គម ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ព្រះអនុគុណស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋនៃអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ចូលរួមក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

៧ ធ្នូ ២០២២

adm

Leave a Reply

Your email address will not be published. Required fields are marked *