ព័ត៌មានស៊ើបអង្កេត

លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះនៅពីក្រោយខ្នងក្រុមឈ្មួញបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ(Video inside)


ក្រចេះ÷ព្រៃឡង់នៅក្នុងទឹកដីខេត្តក្រចេះ ច្បាស់ជាត្រូវបានរលាយហិនហោច ផុតពូជក្រោមស្នាដៃគ្រប់គ្រងដោយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន និងលោកសាំង សុខននាយកដែនការពារព្រៃឡង់ខេត្តក្រចេះ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយ បើលោកសាយ សំអាល់មិនមានវិធានការច្បាស់លាស់នោះទេ។

ដូចជានៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ ចែម៉ែ និងកន្លែងផ្សេងៗទៀតស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ ផ្ដាច់ពូជ ពីសំណាក់ក្រុមមេឈ្មួញដែលឃុបឃិតជាមួយក្រុមបរិស្ថាន ដើម្បីដឹកជញ្ជូនចូលក្រុមហ៊ុន(ស៊ីងបាយអូថេក)និងមួយក្រុមទៀតដឹកចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗ។

មិនត្រឹមកាប់ឈើធ្វើអាជីវកម្មតែប៉ុណ្ណោះទេនាពេលបច្ចុប្បន្ននេះមានក្រុមទន្រ្ទានឈូសឆាយដីព្រៃឈើយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនឋិតក្នុងតំបន់ព្រៃឡង់ក្នុងដែនគ្រប់គ្រងរបស់លោកសាំង សុខន និងលោក ឆាយ ឌួងសាវុធ រាប់ពាន់ហិកតា។

មានតែលោកនាយឧត្តមសេនីយ៏សៅ សុខានិងលោកសាយ សំអាល់ ទេដែលបង្រ្កាបបទល្មើសខាងលើបានបើមិនដូចឆ្នុះទេតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះនិងរលាយជាក់ជាមិនខានក្រោមស្នាដៃក្រុមហ៑ុន (សុីងបាយអូថេក)។

adm

Leave a Reply

Your email address will not be published. Required fields are marked *