ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណនិងបានរៀបចំសម្ភារៈមួយចំនួនព្រមទាំងថវិកាសម្រាប់ការឧបត្ថម្ភចំពោះ គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងក្រុមការងារបរិស្ថាន និងអនាម័យ

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណនិងបានរៀបចំសម្ភារៈមួយចំនួនព្រមទាំងថវិកាសម្រាប់ការឧបត្ថម្ភចំពោះ គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងក្រុមការងារបរិស្ថាន អនាម័យ ដែលបានសហការរៀបចំរក្សាការពារនូវសន្តិសុខ និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ធ្វើឲ្យពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ទាំងមូល ដំណើរការទៅបានដោយរលូន និងជោគជ័យ។ ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចការងារ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។  

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ជម្រុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំអនុវត្តកិច្ចការងាររបស់ខ្លួនជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ព្រៃវែង៖ ឯកឧត្តម  សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៧ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងទាំងបី បានលើកឡើងអំពីផែនការសកម្មភាពរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបី អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តបន្តរទៀត។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ជំរុញ និងណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួនធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ ដែលជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់។ ក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភ នៅស្រាបៀរ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្ត ផ្ដាំផ្ញើដល់បេក្ខជនបេក្ខនារីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ ទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អនៅថ្ងៃទី ២នេះ

ព្រៃវែង៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្អូនៗជាបេក្ខជន បេក្ខនារី ដែលមកពីបណ្ដាលស្រុកនានានៅខេត្តព្រៃវែងមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នៅក្នុងខេត្តព្រៃវែងនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដើម្បីដំណើរការដល់ការប្រឡងរបស់ប្អូនៗទទួលបានជោគជ័យ ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ថ្ងៃទី២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុង។ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះក៏មានការអញ្ជើញចូលរួម លោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង ក្រុមការងារ ACU ផងដែរ។ នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទូលបានជំនាញដែលខ្លួនស្រឡាញ់។ ឯកឧត្ដម សួន សុម៉ាលីន

Read more
ព័ត៌មានជាតិ

លោកស្រី ឡុង គន្ធា អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣

ព្រៃវែង៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុន សែន កំពង់លាវ លោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដែលមានរយៈពេល ពីថ្ងៃ គឺថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,១៣៥ នាក់ ស្រីចំនួន ៤,៣៥៤ នាក មានចំនួន ១៥ មណ្ឌល មានចំនួន ៣២៧ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ រួមហ្នឹងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕

Read more
ព័ត៌មានជាតិ

អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!(Video inside)

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅថ្មី ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ អាគារដែលសាងសង់នេះ គឺស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

Read more
ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹកបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបន្តថា ទន្ទឹមនេះ ចរន្ដខ្យល់ក្ដៅហើយសើមនៃសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម

ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្មកំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា” ជាមួយស្ថានីយ៍ទូរទស្សន៍ សុី អិន សុី (CNC)។ កិច្ចសម្ភាសនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។  

Read more
ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែងប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី, លោក អ៊ុំ ប៉ូល័ក្ខ ជំនួសលោក ហាស់ ពណ្ណភ័ណ

(ព្រៃវែង)៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង តំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយលោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួសលោក ហាស់ ពណ្ណភ័ណ។ អភិបាលរងខេត្តព្រៃវែង បានស្នើប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារ ឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

Read more
ព័ត៌មានជាតិ

យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាលខេត្តព្រៃវែង រកឃើញមន្ដ្រី១១នាក់មានសារធាតុញៀន និងបញ្ជូនទៅមណ្ឌលបន្សាប

(ព្រៃវែង)៖ យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាលទ្ធផលបានរកឃើញថា មានមន្ដ្រីចំនួន១១នាក់ មានសារធាតុញៀននៅក្នុងខ្លួន។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមន្ដ្រីនគរបាលទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្ដស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ  អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម

Read more