ព័ត៌មានជាតិ

វគ្គបំប៉នស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានបើកវគ្គបំប៉ន ស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែង ឲ្យទទូលបានចំណេះ  ជំនាញ់ថ្មីៗ ឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត ក្នុងការចុះអនុវត្តការងាររបស់ខ្លួនទៅតាមគោលដៅប្រកបដោយប្រសិទ្ធភាព។

ដោយពិធីនេះក្រោមអធិបតីភាពឯកឧត្ដម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន ក្រុមចុះបញ្ជីដីធ្លីទាំង៨ក្រុម មន្ត្រីចុះបញ្ជី មន្រ្តីជាប់កិច្ចសន្យា មន្រ្តីស្ម័គ្រចិត្តទាំងអស់របស់ក្រុមចុះបញ្ជីទាំង៨ក្រុម ។

ក្នុងនោះដែរលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានរាយការណ៍ថា៖ លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ ឆ្នាំនេះបានប្រកាសតំបន់បានចំនួន៨៧៤ ភូមិ ស្មើនឹង ១០០ ឃុំ សង្កាត់ ១៣ ស្រុក-ក្រុង។  ប្រមូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី,គូរក្បាលដីបានចំនួន៨៤៦,០៥៥ក្បាលដី, បិទផ្សាយបានចំនួន ៧១៥,៣៥៣ ក្បាលដី, ចុះហត្ថលេខារួចបានចំនួន៦៧៤,៦០៤ប័ណ្ណ, ចែកប័ណ្ណដល់ដៃបានចំនួន៦៦៩,៣៦៨ ប័ណ្ណ, បានអនុវត្តស្រុកចប់ជាស្ថាពរចំនួន ០៣ ស្រុក ស្មើ ៣១ ឃុំ និងមាន ៣៧៩ ភូមិ (ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ) ។ ឃុំកំពុងអនុវត្តមានចំនួន ១៨ ឃុំ និងមាន ៧៩ភូមិ ។ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ ឃុំ មាន ២០៣ ភូមិ ។  បានវាស់វែងចប់ ស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច ។ នៅសល់ស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុក ពាមរក៏ ស្រុកពាមជរ និងស្រុកមេសាង ។ 

ថ្លែងនៅក្នុងឱកាសនោះដែរ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា បញ្ហាដីធ្លីនេះគឺត្រូវបានប្រជាពលរដ្ឋគាត់តែងតែលើកឡើងជាសំណូមពរ បញ្ហាមួយចំនួននៅតាមវេទិការផ្សព្វផ្សាយពិគ្រោះយោបល់សាធារណៈរបស់ខេត្តទៅតាមមូលដ្ឋានហើយខេត្តក៏បានខិតខំយកចិត្តទុកដាក់ពន់លឿនក្នុងការធ្វើការងារទាំងអស់នេះជូនគាត់ឲ្យបានទាន់ពេលវេលាអនុផងដែរ។

លោក អភិបាលរងខេត្ត ក៏សូមផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ពេលគ្រូ បង្រៀ សូមឲ្យមានការបំផុសជាសំនួរឲ្យបានច្រើននូវចំណុចណាមិនទាន់បានយល់ច្បាស់លាស់ អំពី ច្បាប់ (ឯកសារពាក់ព័ន្ធអ្វីខ្លះចាំបាច់ត្រូវយកសំរាប់ចុះបញ្ជីដីធ្លី) ព្រមទាំងកិច្ចការងារបច្ចេកទេសវាស់វែង ក្តី ឬក៏រៀបចំដែនដី និងការងារផ្សព្វផ្សាយក្ដី។

ក្នុងនោះដែរឯកឧត្ដម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលបានបំពេញការងារ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះទោះបីជូបនូវឧបសគ្គយ៉ាងក៏ដោយ។

ឯកឧត្តម ក៏បានបន្ថែមទៀតថា ការបើកសិក្ខាសាលានេះគឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ក៏សូម មន្ត្រី ទាំងអស់ត្រូវសួរនៅចំណុចដែលខ្លួនមិនច្បាស់ត្រង់ចំណុចណាមួយទៅលោកគ្រូដែល បង្ហាញនៅនីតិវិធីមួយចំនួននោះ ដើម្បីអោយគាត់បកស្រាយជូនខ្លួនដើម្បីទុកជាមូលដ្ឋានសម្រាប់ខ្លួនធ្វើការងារនេះទទូលបានប្រសិទ្ធភាពខ្ពង់។ ដើម្បីធ្វើយ៉ាងណាបំពេញ តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឲ្យកាន់តែប្រសើរឡើងទ្វេដល់បន្ថែមទៀតធ្វើយ៉ាងណាដើម្បីបញ្ចប់ ការវាស់វែងដីធ្លីនេះជូនគាត់បានលឿននិងឆាប់ចប់នៅពេលខាងមុខនេះ។

ឯកឧត្តម ក៏បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលនេះជូនដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងចាប់ពីពេលនេះតទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *