ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីត១៩ នៅដាច់ដោយឡែក ពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក

(ខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីត១៩ នៅដាច់ដោយឡែក ពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុ ខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវខិតខំផ្តល់សេវាជូន ប្រជាពលរដ្ឋយើង ឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអនុវត្តនូវវិធានការ បីការពារ និងបីកុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីត ១៩ និងបន្តដំណើរចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកំពង់ធំ បន្តទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *