ព័ត៌មានសន្តិសុខសង្គម

មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបង្ហាញមុខ​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៣នាក់ រួមនឹង​ថ្នាំញៀនជាង ១៨៥គីឡូក្រាម មុននិងបញ្ជូនខ្លួនទៅតុលាការ​ក្រុងភ្នំពេញ

(ភ្នំពេញ)៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង​មហាផ្ទៃ​ បានបង្ហាញមុខ​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រុសស្រី​ចំនួន​ ៣នាក់ និងគ្រឿងញៀនដែលរឹបអូសបានជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ ប្រភពដដែលបន្តថា​ ដោយ​អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដាអញ្ជើញចូលរួមក្នុងពិធីបើក «ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្ក្រោមអធិបតីភាព សម្តេច ធិបតី ហ៑ុន ម៉ាណែត

(ភ្នំពេញ) ៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ”សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។ គួរបញ្ជាក់ថា «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ”សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”» មានគោលបំណងជំរុញផលិតភាពរបស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណតម្លៃបន្ថែម។ #គោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១.បណ្តុះស្មារតីស្រឡាញ់ និងការស្វែង​យល់​អំពី​វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់។ ទី២.ជំរុញកិច្ចសហប្រតិបត្តិការរបស់​តួអង្គពាក់​ព័ន្ធ​ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Read more
ព័ត៌មានជាតិ

អគារសិក្សាចំនួន០១ខ្នង ស្មើនិង៥បន្ទប់ នៃសាលាបឋមសិក្សាត្នោត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា

ព្រៃវែង៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន០១ខ្នង ស្មើនិង៥បន្ទប់ នៃសាលាបឋមសិក្សាត្នោត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងការបន្តយកចិត្តទុកដាក់លើវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលធនមនុស្សនៅ កម្ពុជា ដូចដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាន ផ្តល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ២០២៤ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រឹកទី២២ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ២០២៤ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា លោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក

Read more
ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួន ជនជាតិវៀតណាម២នាក់ និងរឹបអូសបានគ្រឿងញៀនប្រហែល៧០០គីឡូក្រាមក្នុងរាជធានីភ្នំពេញ

Chum.Savath (ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ។ ដោយចាប់ខ្លួនជនល្មើសជាជនជាតិវៀតណាមចំនួន២នាក់ និងរឹបអូសគ្រឿងញៀនជិត៧០០គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ។ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ថា ក្រោយពីទទួលបានកិច្ចសហការពីសមត្ថកិច្ចវៀតណាម អំពីការលួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖

Read more
ព័ត៌មានជាតិ

សង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ព្រមទាំងកូនៗ​ចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

  ខេត្តមណ្ឌលគិរី ៖ ក្រោយមានហេតុការណ៏ជនរងគ្រោះមួយគ្រួសារសង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ហើយកូនៗ​ចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ មីនា ២០២៤កន្លងទៅ​ មន្ត្រីជំនាញនៃមន្ទីរសុខាភិ​បាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យនិងប្រមូលសំណាកនៅទីតាំងកើតហេតុយកទៅពិនិត្យ ។ យោងតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិ​បាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាព្រឹកថ្ងៃទី ២២ មីនា ២០២៤ ថា បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ ក្រៅពីសាច់ជ្រូកប្រឡាក់សេសសល់​ គេបានប្រទះឃើញ​មានសត្វ​មាន់​ជា​ង២០ក្បាលដែលគ្រួសាររងគ្រោះចិញ្ចឹមងាប់ផងដែរ។ ដូច្នេះមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់១០០%ថា ករណី​ដែល​គ្រួសារ​ខាងលើពុលរហូតបណ្តាលឲ្យមានមនុស្សស្លាប់ គឺបណ្តាលមកពីពុលសាច់ជ្រូកឡើយ។ មន្ត្រីជំនាញបន្ថែម«ចំពោះលទ្ឋផលបែបណានោះ គឺកំពុងរង់ចាំការបញ្ជូនរបាយការណ៏ពីមន្ទីរពិសោធន៍មកវិញសិន ទើបអាច​បញ្ជា​ក់ព័ត៌មានលម្អិត»។ សូមបញ្ជាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ស្រែហ៊ុយ បានទទួលព័ត៍មានថា មានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ផ្អកជូរ)ចំនួន ០៥ នាក់ បានស្លាប់ចំនួន២នាក់មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៣នាក់៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទវគ្គបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត)

រសៀលទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទវគ្គបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ដែលស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដានិងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី២០២៤នេះ អោយបានអធឹកអធមជាងឆ្នាំកន្លងទៅ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំរោង និងរៀបចំការងារសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្ករលក្ខណៈ ជូនប្រជាពលរដ្ឋឱ្យមកលេងកំសាន្តប្រកបដោយភាពសប្បាយរីករាយ នាពេលឆាប់ៗខាងមុខនេះ អោយបានអធឹកអធមជាងឆ្នាំកន្លងទៅ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ទៅតាមទីកន្លែង និង រមនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរ និងបង្កលក្ខណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្សសប្បាយរីករាយ និង រក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ

Read more
ព័ត៌មានជាតិ

កងកម្លាំងចម្រុះ បានឃ្លុំដីបានជាង១៧០០ ហិកតា ឃាត់មនុស្ស ៣នាក់ នៅក្នុងពេលចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រាន ព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៤ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១៧៣៣,១៧ហិកតា និងបានដកហូតរណារយន្តតូច ធំ ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ធុងបាញ់ថ្នាំចាស់ ១គ្រឿង, កាំភ្លើងកែច្នៃឆ្នុកចាស់ ១ដើម, អង្គប់១៦ និងអាយកូម ២គ្រឿង។ ដោយឡែកកម្លាំងចម្រុះ បានឃាត់មនុស្ស ៣នាក់, បានកសាងសំណុំរឿង តាមនីតិវិធី(អញ្ញាតជន) ២ករណី និងបានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ៖ ២ករណី ថែមទៀត ដែលកម្លាំងសមត្ថកិច្ច កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និង បានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៥នាក់។ នៅថ្ងៃដដែលកម្លាំងចម្រុះ បានរឹមអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមានផ្ទះ ១ខ្នង, ខ្ទមបណ្តោះអាសន្នចំនួន២៧ខ្ទម, ឈើក្តារ និងគ្រឿងធ្វើផ្ទះ ចំនួន ៣,៥ ម៉ែត្រគីប, ដំឡូងមី ២៧៥០បាច់, និងម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង,

Read more
ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣  មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ  »

ព្រៃវែង៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣  មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ  » ដែលមានអញ្ជើញចូលរួម លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម មន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានលើកឡើងថា៖ ទិវាវប្បធម៌ជាតិ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែបានយកចិត្ត ទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏ធំធេង នៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវ សេចក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបី និងអរូបីឲ្យស្ថិតស្ថេរគង់វង្ស។ អនុលោមតាមស្មារតីខាងលើសម្រាប់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបន្តរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ

Read more