ព័ត៌មានជាតិ

សង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ព្រមទាំងកូនៗ​ចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

 

ខេត្តមណ្ឌលគិរី ៖
ក្រោយមានហេតុការណ៏ជនរងគ្រោះមួយគ្រួសារសង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ហើយកូនៗ​ចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ មីនា ២០២៤កន្លងទៅ​ មន្ត្រីជំនាញនៃមន្ទីរសុខាភិ​បាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យនិងប្រមូលសំណាកនៅទីតាំងកើតហេតុយកទៅពិនិត្យ ។
យោងតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិ​បាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាព្រឹកថ្ងៃទី ២២ មីនា ២០២៤ ថា បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ ក្រៅពីសាច់ជ្រូកប្រឡាក់សេសសល់​ គេបានប្រទះឃើញ​មានសត្វ​មាន់​ជា​ង២០ក្បាលដែលគ្រួសាររងគ្រោះចិញ្ចឹមងាប់ផងដែរ។ ដូច្នេះមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់១០០%ថា ករណី​ដែល​គ្រួសារ​ខាងលើពុលរហូតបណ្តាលឲ្យមានមនុស្សស្លាប់ គឺបណ្តាលមកពីពុលសាច់ជ្រូកឡើយ។
មន្ត្រីជំនាញបន្ថែម«ចំពោះលទ្ឋផលបែបណានោះ គឺកំពុងរង់ចាំការបញ្ជូនរបាយការណ៏ពីមន្ទីរពិសោធន៍មកវិញសិន ទើបអាច​បញ្ជា​ក់ព័ត៌មានលម្អិត»។
សូមបញ្ជាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ស្រែហ៊ុយ បានទទួលព័ត៍មានថា មានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ផ្អកជូរ)ចំនួន ០៥ នាក់ បានស្លាប់ចំនួន២នាក់មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៣នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *