ព័ត៌មានជាតិ

លោក សុខ ពេញវុធ ចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ 

ភ្នំពេញ÷នារសៀល ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌដូនពេញ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ (៨ មីនា ១៩១១- ៨ មីនា ២០២២) ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ហេង សុខគង់ ភរិយាលោកអភិបាលខណ្ឌ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​សមាជិកក្រុមប្រឹក្សាខណ្ឌជាស្រ្តី តំណាងអធិការនគបាលខណ្ឌការិយាល័យជុំវិញខណ្ឌ និង លោកស្រីចៅសង្កាត់ជាស្ត្រី សរុបចំនួន ៣០នាក់ បន្ទាប់ពីការផ្តល់នូវមតិ សំណេះសំណាល​​ប្រកប​ដោយ​អត្ថន័យថ្លៃថ្លា និង​ស្និទ្ធស្នាល លោកអភិបាល ​​ក៏បាន​ផ្ដល់​ជូន​នូវបាច់ផ្កាជូនដល់ភរិយា ដើម្បីបង្ហាញ អំពីសេចក្តីស្រឡាញ់ ​យ៉ាងជ្រាលជ្រៅ ចំពោះស្រ្តី នឹងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូចពេញ ជាស្ត្រីនូវថវិកា ចំនួន៥០,០០០៛សរុបចំនួន៧០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាល បានជូនពរដល់ស្ត្រីទូទាំងខណ្ឌដូនពេញ ទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *