ព័ត៌មានជាតិ

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញទទួលថវិកាមនុស្សធម៌ ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញទទួលថវិកាមនុស្សធម៌ ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចា

តបតាមការអំពាវនាវរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកិច្ចការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងកំពុងរីករាលដាលនៅ រាជធានី/ខេត្តមួយចំនួននៃប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ជាក់ស្តែងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល)
ពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោកព្រះរាជអាជ្ញារង ក្នុងការចូលរួមចំណែកជាមួយគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងនៅក្នុងសហគមន៍ខេត្តកំពង់ចាមយើង។ (ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *