ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

Rex

(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ស្រុកស្ទឹងត្រង់ រួមនិងថ្នាក់ដឹកនាំ សប្បុរសជន សមាជិក សមាជិកាគណបក្ស ចូលរួមយ៉ាងច្រើនកុះករ នៅទីស្នាក់ការគណបក្សស្រុកចំការលើ។

adm

Leave a Reply

Your email address will not be published. Required fields are marked *