ព័ត៌មានជាតិ

យុទ្ធនាការបង្ក្រាបបទល្មើសនេសាទឧបករណ៍ទំនើបៗចំនួនពីរស្រុក ដែលមានកម្លាំងចម្រុះសហការគ្នា បង្ក្រាប


  1. (ខេត្តកំពង់ធំ.ថ្ងៃទី.6.ខែតុលា ឆ្នាំ2023)
    យុទ្ធនាការក្ដៅបង្ក្រាបថ្ងៃតែមួយចំនួន 2 ស្រុក ដោយមានបទបញ្ជាពីលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ និងលោកជិន ស៊ីថានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងជំនាញរដ្ឋបាលជលផលនៅតាមបណ្ដាលមូលដ្ឋានស្រុក និងក្រុង សហការជាមួយកម្លាំងចម្រុះរបស់ទីបញ្ជាការស្រាល ដែលឈរជើងនៅឃុំពាមបាងស្រុកស្ទោង ឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចគោលដៅសំខាន់ៗ។

ទីមួយឃុំពាមបាង សង្កាត់រដ្ឋបាលជលផលបានសហការជាមួយទីបញ្ជាការស្រាល ដែលប្រចាំការឈរជើងនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅចំណុចខ្វែងចាញ .អន្លុងអាង ព្រំប្រទល់.ខេត្តកំពង់ធំ និងខេត្តសៀមរាប ។
លទ្ធផលក្នុងការបង្ក្រាប សម្រេចបាន (1ករណី .ដកហូតបាន ឧបករណ៍ទំនេសាទនើប (មានឆ្នុកសាច់អួនក្រឡាញឹក រួមផ្សំនិងអំពូលភ្លើង ក្នុងនោះមានឆ្នុកសាច់អួនក្រឡាញឹកចំនួន.2.មាត់ មានប្រវែង 12ម×4ម អាគុយម៉ាក JP N70 ចំនួន.3.គ្រឿង ដុំភ្លើងនិងអំពូល.2.គ្រឿង ខ្សែភ្លើង.24ម៉ែត បង្គោលចំនួន.8.ដើម។

ដោយឡែកក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីវ៉ាចាន់ កុសល ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តកំពង់ធំ
និងជាប្រធានក្រុមការងារព្រមទាំងមហការីបានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចគោលដៅ ក្រោយវត្ត បានចំនួន.1.ករណី បានរុះរើបំផ្លាញចោលវត្ថុតាង នៅហ្នឹងកន្លែង រួមមានរបាំងសាច់អួតប្រវែង 1,500 ម៉ែត្រ ឡុកចំនួន 10 គ្រឿង លប/លូ ចំនួន 20 មាត់ បង្គោលចំនួន.1000.ដើម ចាក់លែងកូនត្រីចម្រុះទៅក្នុងបឹងទន្លេសាបចំនួន 15 គីឡូក្រាម

ចំណែកសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ សង្កាត់រដ្ឋបាលជលផលបានដឹកនាំកម្លាំងមន្ត្រីកិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងរៀល និងដែនអភិរក្ស បឹងព្រះស្នែង ស្ថិតនៅក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លទ្ធផលក្នុងការបង្ក្រាប សម្រេចបាន.2.ករណី រុះរើនិងបំផ្លាញចោលវត្ថុតាង នៅហ្នឹងកន្លែង រួមមាន របាំងសាច់អួនចំនួន.4.របាំង ប្រវែង 500 ម៉ែត្រ របាំងសាច់លូស្បៃមុង មានចំនួន 7 របាំង ប្រវែង 450 ម៉ែត្រ ឡុកចំនួន 13 គ្រឿង លូចំនួន 13 មាត់
បង្គោលចំនួន 2300 ដើម ចាក់កូនត្រីលែងចូលទៅក្នុងបឹងធម្មជាតិចំនួន 130 គីឡូក្រាម។

ក្រោយពីបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមក លោកប្រធានមន្ទីរកសិកម្មនិងលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានមានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសនេសាទដែលព្រះចាក់ពីច្បាប់ស្ដីពីជលផលនិងឧបករណ៍ទំនើបៗ
បានលទ្ធផលជាច្រើនគួរឲ្យកោតសរសើរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *