ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បានទទួលបានម៉ាស់ ចំនួន៤៩.០០០ម៉ាស់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូនពេញ បានទទួលម៉ាស់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន៤៩.០០០ម៉ាស់(រដ្ឋបាលខណ្ឌចំនួន១៤,០០០ម៉ាស់/សង្កាត់ទាំង១១ ២២,០០០ម៉ាស់- ទីរួមផ្សារទាំង៣ ១៣,៥០០ម៉ាស់) ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *