ព័ត៌មានជាតិ

រសៀលម្សិលមិញនេះ ឯកឧត្តម ជា សុមេធី និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង

រសៀលម្សិលមិញនេះ ឯកឧត្តម ជា សុមេធី និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោកលោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត។

ខ្ញុំបាទ និងភរិយា សូមផ្តាំផ្ញើរការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណ និងដឹងគុណជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ជាពិសេស យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ និងសូមរក្សានូុវប្រពៃណីទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។

សូមជូនពរនាយទាហាន នាយទាហានរង ពលទាហាន និងយោធិននៃអង្គពិធីទាំងអស់ សូមមានសុខភាពល្អ​បរិបូរណ៍ ​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច។

១ មេសា ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *