ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​ ពី​​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​​​ និង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​ ពី​​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​​​ និង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចា​ រួមជាមួយ​សប្បុរសជន​នានា​ ដែល​បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​​ ​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​ បាន​ឧបត្ថម្ភ​​ អង្ករ​១តោន​ មីម៉ាម៉ា​២០កេស​ ទឹកបរិសុទ្ធ​២០កេស​ ម៉ាស១ម៉ឺន​ម៉ាស​ និង​ទឹកអាល់កុល​៦០លីត្រ​ .​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ៥០០យួរ​ .​ ធនាគារ​អេស៊ីលីដា​ ​៨សាខា​ក្នុង​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ អាល់កុល​២៤០លីត្រ​ មី១៦កេស​ និង​ទឹក​បរិសុទ្ធ​១៦កេស​ .​ លោក​ឧកញ៉ា​ សាយ​ ហាង​ និង​លោកជំទាវ​ ឧបត្ថម្ភ​ ថវិកា​៤លានរៀល​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​១០០កេស​ និង​អាល់កុល​១៥០លីត្រ​ .​ គណៈ​អាជីវករ​ផ្សារ​បឹងកុក​ ឧបត្ថម្ភ​ ថវិកា​២លានរៀល​ .​ ក្រុមហ៊ុន​ CP ឧបត្ថម្ភ​ ម៉ាស​ចំនួន​១២.៥០០ម៉ាស​ អាល់កុល​១២០លីត្រ​ និង​ទឹក​បរិសុទ្ធ​ ចំនួន​៥០កេស​ .​ ឯកឧត្តម​ លី​ ថៃហាក់​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​៥០០យួរ​ និង​ក្រុមហ៊ុន​ ថាណាខន ឧបត្ថម្ភ​ ធូកមូស​៣កេស​ ថ្នាំ​បាញ់​មូស​១កេស​ អាល់កុល​៣០លីត្រ​ ខោទឹកនោម​១បាវ​ និង​ទឹក​បរិសុទ្ធ​ចំនួន​៥កេស​ ផងដែរ​ ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​ ម្ចាស់​ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​​​​ ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *