ព័ត៌មានជាតិ

សារលិខិតចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុតរបស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ដែលបានបាត់បង់បងប្រុសបង្កើតជាទីគោរព និងស្រឡាញ់ដ៍ជ្រាលជ្រៅ

(កំពង់ចាម) ៖ រដ្ធបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
ក្នុងនាមក្រុមប្រឹក្សាខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ដ្រីរាជការនៃរដ្ធបាលកំពង់ចាម មានសេចក្ដីក្ដុកក្ដួល រន្ទត់តក់ស្លុត និងសោកស្ដាយជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក អ៊ុន ថាមវុទ្ធ ដែលត្រូវជាបងបង្កើតរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានទទួលមរណភាពនៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង១២ និង០៥នាទី រំលងអធ្រាត ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគពាធ នៅបូរីលឹម ឈាងហាក់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៍សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ឯកឧត្តម ដោយសេចក្ដីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការការបាត់បង់ដ៍ធំធេងនូវ បងប្រុសជាទីគោរពស្រឡាញ់ដ៍ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ឯកឧត្តម ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អ៊ុន ថាមវុទ្ធ បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាតឡើយ។

សូមឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត មេត្តាទទួលនូវការគោរពដ៍ខ្ពង់ខ្ពស់អំពីរយើងខ្ញុំ។

សារលិខិតចូលរួមរំលែកទុក្ខ🙏🙏🙏🙏🥲🥲

adm

Leave a Reply

Your email address will not be published. Required fields are marked *