ព័ត៌មានសន្តិសុខសង្គម

ស្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្របៅ ខេត្តព្រៃវែង និងប្អូនប្រុស ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹកស្លាប់ ពេលកំពុងចុះបំពេញការងារតាមការិយាល័យបោះឆ្នោត

(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ចូលប្រឡាយទឹកបានបណ្ដាលឱ្យស្ត្រីជានគរបាលម្នាក់ និងអ្នកបើកបរជាប្អូនប្រុសបង្កើតបានស្លាប់ កាលពីវេលាម៉ោង ១៤៖៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេលឃុំក្របៅ ស្ថិតនៅភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។។

អធិការនគរបាលស្រុកកំចាយមារ បានប្រាប់ភ្នាក់ងារ ប្រចាំខេត្តព្រៃវែងឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។

គ្រោះថ្នាក់ចរាចរណ៍នេះ ពេលជនរងគ្រោះកំពុងចុះទៅបំពេញបេសកម្មយាមការិយាល័យបោះឆ្នោតលេខ០១៦១។ លោកបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកអធិការបានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព​ ដែលបានបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *