ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដាអញ្ជើញចូលរួមក្នុងពិធីបើក «ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្ក្រោមអធិបតីភាព សម្តេច ធិបតី ហ៑ុន ម៉ាណែត

(ភ្នំពេញ) ៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ”សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។

គួរបញ្ជាក់ថា «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ”សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”» មានគោលបំណងជំរុញផលិតភាពរបស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណតម្លៃបន្ថែម។

#គោលបំណងសំខាន់ចំនួន៤ រួមមាន៖
ទី១.បណ្តុះស្មារតីស្រឡាញ់ និងការស្វែង​យល់​អំពី​វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់។
ទី២.ជំរុញកិច្ចសហប្រតិបត្តិការរបស់​តួអង្គពាក់​ព័ន្ធ​ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៣.បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ចំណោម​តួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន។
ទី៤.បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *