ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា បានចាត់តាំងក្រុមការងារមន្ទីរសុខាភិបាលចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​បឹងកុក​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ខេត្ដកំពង់ចាម​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ចាត់តាំង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ​ ដោយឡែក​រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវផ្អាកសកម្មភាព​ ដែល​ជា​ការអនុវត្តនូវវិធានការរដ្ឋបាល​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

គួរ​បញ្ជាក់​ថា​ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ នាពេល​ឆាប់ៗ​​ខាងមុខនេះ​ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា​នូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។​

ប៉ុន្តែ​ត្រូវ​បានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយ​គ្នា​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *