ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម÷បាន​ណែនាំ​ដល់​​ក្រុម​យុវជន​សកម្ម​ផ្នែក​បណ្ដាញ​សង្គម​ ឲ្យ​ចងក្រង​ជា​ក្រុម​ ​ដេីម្បី​ផ្សព្វផ្សា​យ​ព័ត៌មាន​ ដែលមាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​​ទាំងមូល


កំពង់ចាម​:​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ក្រុម​យុវជន​សកម្ម​ផ្នែក​បណ្ដាញ​សង្គម​ វគ្គទី​១​ របស់​ក្រុម​ការងារ​យុវជន​គណបក្សប្រជាជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ នាល្ងាច​ ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះ​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​ក្រុម​យុវជន​សកម្ម​ផ្នែក​បណ្ដាញ​សង្គម​ ឲ្យ​ធ្វើ​ការ​​ចងក្រង​ជា​ក្រុម​ ហើយ​​​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​​​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ នូវ​អ្វី​ដែល​មាន​ប្រយោជន៍​​បម្រើ​ដល់​សង្គម​​ជាតិ​ទាំងមូល​​​ ។ ​

ក្នុង​ពិធី​សំណេះសំណាល​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ ខេត្តកំពង់ចាម​ បាន​ថ្លែង​​ថា វគ្គបណ្ដុះបណ្ដាល​ផ្នែក​បណ្ដាញសង្គមលើកទី១នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដេីម្បី​ឲ្យ​ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជាខេត្ត ​រួម​គ្នា​ផ្សព្វផ្សាយ​ អំពីសមិទ្ធផលផ្សេងៗ ជាពិសេសសមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ឡេីង​នៅតាមមូលដ្ឋាន រួមទាំង​គម្រោងអភិវឌ្ឍន៍​ផ្សេងៗ​ របស់​អង្កការ​​ជា​ដៃគូ​ ដែល​មាន​ដូចជា​ស្ពាន​ ផ្លូវថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ ដើម្បី​ឲ្យ​មហាជន​បាន​ជ្រាប​ និង​បាន​យល់ដឹង​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បាន​សំណូមពរ​សូម​ឲ្យ​ក្រុម​​​យុវជន​សកម្ម​ផ្នែក​បណ្ដាញ​សង្គម​ទាំង​អស់​ រួមគ្នា​​ចងក្រង​ឡេីងជា​ក្រុម​​ មាន​ដូចជា​ ក្រុម​ឃោសនឹក​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​ក្រុម​វាគ្មិន​ និង​ក្រុម​តស៊ូ​មតិ​ ដេីម្បី​ធ្វើ​ការ​ពី​ចម្ងាយ​ និង​ផ្សព្វផ្សាយ​ពីការ​អភិវឌ្ឍន៍​​រីកចម្រើន​ ជាពិសេស​​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ក៏​ជា​សកម្មភាព​ដឹកនាំ​ ដ៏រស់រវើក​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​គ្រប់​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ជាតិ​ ពោលគឺ​ត្រូវ​ប្រេីប្រាស់​បណ្តាញ​សង្គម​ឲ្យ​ចំ​ទិសដៅ​ និង​មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​យើង​ទាំង​មូល​ផងដែរ​ ៕
q

adm

Leave a Reply

Your email address will not be published. Required fields are marked *