ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ២០២៤ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រឹកទី២២ ខែមីនា ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ២០២៤ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា លោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និងក្រុមការងាពាក់ព័ន្ធផងដែរ។www.pppn-news.com

adm

Leave a Reply

Your email address will not be published. Required fields are marked *