ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចបានផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត

ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ. ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ ហ.ត ។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។ ដោយឡែកចំពោះ៖ ១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨

Read more
ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ

ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។ ពិធីទទួល និងប្រគល់ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលឱ្យឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ មកដល់ពេលបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយសម្រាប់ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើការសង្គម និងសេដ្ឋកិច្ច អាចមានភាពល្អប្រសើរឡើងវិញ។ កម្ពុជា ក៏ដូចជាប្រទេសលើពិភពលោកដែរ គឺបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២ម៉ឺន៤ពាន់ដូស។ ក្នុងនោះ៦០ម៉ឺនដូស

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ បាន​​សម្រេច​ជ្រើសរើស​យក​ទីតាំង​សាលា​ខេត្ត​ សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​​

កំពង់ចាម​:​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែមិនា​ ឆ្នាំ​២០២១ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ បាន​​សម្រេច​ជ្រើសរើស​យក​ទីតាំង​សាលា​ខេត្ត​ សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​ ដោយ​ឥតគិតថ្លៃ​ ការ​សម្រេច​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ផងដែរ​។ ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​​អង្គភាពពាក់ព័ន្ធ​ក្នុង​សេណារីយ៉ូ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ខេត្តកំពង់ចាម​ ឲ្យ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត​ សរុប​ជាង​៤០ក្រុម​ ដេីម្បី​ត្រៀម​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​អ្នក​ស្ម័គ្រចិត្ត​​ក្នុង​ក្របខណ្ឌ​ទូទាំង​​​ខេត្តកំពង់ចាម​ ដោយ​មាន​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ក្រុម​និស្សិត​ពេទ្យ​នៃ​សាលា​មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ផងដែរ​​ ។ ឯកឧត្ដម​ អភិបាលខេត្ត​ បាន​អះអាង​ថា​ សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ចំពោះ​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ និង​​ខេត្តត្បូងឃ្មុំ​

Read more
ព័ត៌មានជាតិ

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

កំំំំំំំំពង់ចាម÷សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្សម្រេចអោយរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ យើងរួមគ្នាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ 3កុំ និង3 ការពារ៕

Read more
ព័ត៌មានជាតិ

ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម!(video inside)

ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ10BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំង គ-អន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕      

Read more
ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីងក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG 

ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីងក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG (ខេត្តកណ្ដាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មានអគ្គីភ័យឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ តាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿង និងឡានទឹក(7NG)ចំនួន ០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ទំហំនៃការខូចខាតរួមមាន ៖ ម៉ាស៊ីនភ្លើងធំ ចំនួន ០១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ ១៥គ្រឿង តុបាយ កៅអី និងកង្ហាមួយចំនួនផងដែរ។ តាមសេចក្ដីរាយការណ៍បញ្ជាក់ថារោងចក្រនេះមានម្ចាស់ឈ្មោះ ចាង សាងហូ អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងរោងចក្រនេះ មានកម្មករកំពុងធ្វើការ ចំនួន១,៦៧៥នាក់ប្រុស និង ស្រី១,៣១៨នាក់៕

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងសូមថ្លែងអំណរគុណនិងជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

(ខេត្តព្រៃវែង) ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ដែលបានឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២៥០កេស ទឹកត្រី ១០០យួរ ទឹកសុីអុីវ ១០០យួរ និងត្រីខ ចំនួន១០កេសធំ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកស្រីប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ សូមជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

Read more
ព័ត៌មានជាតិ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ រួមមាន កំពង់ធំ- អង្គការអាដ្រាកម្ពុជា ឧបត្ថម្ភអង្ករចំនួន ៩.៦០០គីឡូក្រាម ត្រីខកំប៉ុងចំនួន ៩.២១៦កំប៉ុង សណ្ដែកបាយចំនួន ៣៨៤គីឡូក្រាម សណ្ដែកដីចំនួន ៣៨៤គីឡូក្រាម ប្រេងឆាចំនួន ៣៨៤ដប អំបិលអុីយ៉ូតចំនួន ៣៨៤កញ្ចប់ ទឺកត្រីចំនួន ៣៨៤ដប ទឹកស៊ីអុីវចំនួន ៣៨៤ដប ភួយចំនួន ៣០៨ មុងចំនួន ៣០៨ កន្ទេលចំនួន ៣០៨ ខ្នើយចំនួន ៣០៨ សាប៊ូចំនួន ៣០៨ដុំ អាកុលចំនួន ៩កាន ជែលលាងដៃចំនួន ៣០៨ដប និងធុងបាញ់ថ្នាំចំនួន ៩ធុង – លោក ខឹម ខៀង និងលោកស្រី ខែក នន់ តំណាងកសិករផ្គត់ផ្គង់​ទឹក​ជុំវិញ អាងតាខៀង ស្ថិតនៅតំបន់អូរតាសេក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន ៨០០.០០០៛ (ប្រាំបីសែនរៀលគត់) សូមជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ

Read more
ព័ត៌មានជាតិ

ដោយអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ

ភ្នំពេញ÷អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័នៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឲ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ។ ក្រុមហ៊ុន ស៊ីភី កម្ពុជា ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់

Read more
ព័ត៌មានជាតិ

ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នឹងនេសាទ ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ នឹងបញ្ចប់នៅពេលណានោះដែរ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកៀគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្តានុពលផលិតលើគ្រប់អនុវិស័យឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ប្រយោជន៍ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ បន្តរក្សានូវកំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ បង្កើតឱកាសការងារ រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកម្ភះ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។ ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី

Read more