ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងសូមថ្លែងអំណរគុណនិងជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

(ខេត្តព្រៃវែង) ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ដែលបានឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២៥០កេស ទឹកត្រី ១០០យួរ ទឹកសុីអុីវ ១០០យួរ និងត្រីខ ចំនួន១០កេសធំ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកស្រីប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

សូមជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *