ព័ត៌មានជាតិ

លោក អ៊ុក សេរីវុធ លើកឡើងថា ប្រជាជនគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរ លើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស

ព្រៃវែង៖ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា ចរន្តនេះជៀសមិន ផុតពីការហូរចូលនៃសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមានមកក្នុងប្រទេសយើងឡើយ ដែលប្រការ នេះតម្រូវឲ្យប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរ លើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសនេះការប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣ ក្រោមប្រធានបទ(យុវជនដើម្បីវប្បធម៌ជាតិ) នាថ្ងៃទី  ២២ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។ 

លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ បន្តថា៖ យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយ សកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមារហណកម្មលើគ្រប់ វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។  ដោយហេតុនេះហើយ ទើបរាជរដ្ឋ ភិបាលបង្កើតទិវាវប្បធម៌ជាតិ ៣ មីនា នេះឡើងចំនួន ២៤ លើករួចមកហើយ ហើយឆ្នាំនេះទៀតសោទ គឺជាឆ្នាំ លើកទី ២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ សង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗ របស់សិល្បកររៀមច្បង និងយុវសិល្បករ យើងជាសិស្ស – និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិន ប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន ដែលមានឈាមជ័រសិល្បៈបន្តពីដូនតា ជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ 

លោក ប្រធានមន្ទីរ បន្តថា៖ សកម្មភាពទាំងនេះ ជាការបង្កើតនូវផលិតផលវប្បធម៌ថ្មីៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាជនក្នុងការប្រើប្រាស់ផលិតផលវប្បធម៌ក្នុងស្រុក និងជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ វប្បធម៌បរទេស … និងការហូរចូលឥតឈប់ឈរនៃវប្បធម៌អវិជ្ជមាន ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់កិត្យានុភាពវប្បធម៌របស់ជាតិយើងស្របតាមគោលដៅ កម្ពុជា ៖ ព្រះរាជាណាចក្រនៃវប្បធម៌ “រួមជាមួយនិងយុទ្ធសាស្ត្រទេសចរណ៍ ” កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ។ 

លោក ប្រធានមន្ទីរ ក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានាក្នុងខេត្តទាំងមូល មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្ត វេនមានការចូលរួមដោយស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមារ រហូតដល់យុវវ័យ ដើម្បីធ្វើឲ្យ សិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ « វប្បធម៌ដើម្បី អប់រំ » ព្រមទាំងរូបគ្នាជាធ្លុងមួយធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌ជាតិនេះ និងខ្លឹមសារនៃទិវានេះ បានដាស់រំលឹកស្មារតីស្នេហាជាតិ ស្នេហា វប្បធម៌ជាតិស្ថិតស្ថេរជានិរន្តរ៍ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗគ្រប់ពេលវេលា។ 

លោក ប្រធានមន្ទីរ ក៏សូមឧទ្ទិស ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ » នេះជាទិវានៃការរំលឹកដល់ គុណូបការៈរបស់បុព្វការីជនជាដូនតាខ្មែរ គ្រប់ជំនាន់និងសូមឲ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនយើងគ្រប់វ័យ និងគ្រប់រូប ប្រកបដោយ ស្មារតីស្នេហាជាតិ រូបគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិរន្តរ៍។ 

ក្នុងនោះដែរក៏មានការបង្ហាញនូវរបាំជូនពរ, របាំភួងនារី និងរបាំត្រុដិ សម្រាប់ជាការបង្ហាញនូវ វប្បធម៌ប្រពៃណីសិល្បៈបុរាណខ្មែរយើងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *