ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបសំណេះសំណាលជាមួយប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ÷នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ពិធីនេះធើ្វឡើងនៅស្រុកកោះសូទិន ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
បន្ទាប់ពី លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូន ពីវឌ្ឍនភាពការងាររួមដែលអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក សម្រេចអនុវត្តន៍បាន ក្នុងរយៈពេលកន្លងមក និងលើកទិសដៅការងារ ដើម្បីធ្វើអោយបានកាន់តែប្រសើររួចមក ឯកឧត្តម អ៊ុន ចាន់ដា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បំពេញបាននាពេលកន្លងមកនេះ និងជម្រុញលើកទឹកចិត្តអោយបន្តពង្រឹងការអនុវត្តន៍ការងាររួមគ្នា អោយបានកាន់តែសុីជម្រៅបន្ថែមទៀត។


ឯកឧត្តម អភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរដែនដី ឃុំ ត្រូវបន្តធានាការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត -ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកប ដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្ត ការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ ទន្ទឹមនេះត្រូវពង្រឹងការងារភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់អំពើលួចឆក់ប្លន់ បញ្ហាគ្រឿងញៀន ល្បែងសុីសង និបញ្ហាអសន្តិសុខជាច្រើនទៀត
ជាពិសេសទៀត គែគាំពារ និងការការពារផលប្រយោជន៍របស់ប្រជាជន។


ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើងថា ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺកាន់តែខិតជិតមកដល់ហើយ ដែលជា ការដ៏សំខាន់សម្រាប់ទាំងអស់គ្នា ពិសេស អាជ្ញធរដែនដីទាំងអស់ត្រូវត្រៀម លក្ខណ: បំពេញអោយបានល្អ ហើយត្រូវប្តូររបៀប របបធ្វើការងារចាស់ចេញ ដើម្បីអោយ បានរហ័ស និងប្រសិទ្ធិភាពខ្ពស់ ក្តាប់អោយបានពីអ្វីដែលមានការប្រែប្រួល ក្នុង មូលដ្ឋានរបស់ខ្លួននីមួយៗ ។

​ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកអាជ្ញាធរដែន មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាព ផ្ទៃក្នុងផ្អែកលើយុត្តិធម៍ ផ្អែកលើច្បាប់ និងវិន័យដែលមានចែង ដើម្បីធ្វើយ៉ាងណាអោយរាល់កិច្ចការងារបានកាន់តែល្អ ហើយត្រូវ កសាងមិត្តថ្មី កសាងកំលាំងថ្មី ដោយថែរក្សាកំលាំងចាស់ដដែល ដោយមិនមាន ការបោះបង់ចោលនោះទេ ។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន បានផ្តល់ថវិកាសម្រាប់បំពេញកិច្ចការងារ ដល់ក្រុមការងារ ចុះមូលដ្ឋានឃុំ ទាំង៨ ក្នុងស្រុកកោះសូទិន ដោយក្នុង១ ឃុំ ចំនួន ១៥ លានរៀល និងជូន អាវ មួក ៤ ពាន់ និងម៉ាស ១ មុឺនម៉ាស ។ សម្រាប់ស្រុកោះសូទិន ចំនួន ៥ លានរៀល ។
អស់លោក លោកស្រី អញ្ជើញចូលរួម ក្នុងកម្មវិធីនេះ ចំនួន ១៥៦ នាក់ ត្រូវបាន ឯកឧត្តម អភិបាលខេត្តកំពង់ចាម ផ្តល់ថវិកាជូនក្នុងម្នាក់ៗ ៥ ម៉ឺនរៀល ។


តមកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅធ្វើការ ប្រគេនបច្ច័យចូលរួមក្នុងពិធីបុណ្យកាន់អង្គឆ្លងសាលាបាលី និងសមិទ្ធិផលនានា នៅវត្ត ពោធិមង្គល ហៅវត្តទួលព្រះឃ្លាំង ស្ថិតក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ពិធីបុណ្យរយៈពេល៣ ថ្ងៃ ចាប់ពីទី១ ដល់ទី៣ ខែឧសភា ឆ្នាំ២០២២ នៅទីអាមវត្ត ពោធិមង្គល ហៅវត្តទួលព្រះឃ្លាំង រួមមានសាលាបាលី ដងទង់ ១ គូ បង្គោលភ្លើង ផ្លូវបេតុង ប្រវែង ២៣០ ម៉ែត្រ និងពុទ្ធាភិសេក ព្រះអង្គធំ ព្រមទាំងឆ្លងសមិទ្ធិផលនានាជាច្រើនទៀតក្នុងវត្ត។


នៅក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចូលរួមបច្ច័យ ៧០០ ដុល្លា និងជូនថវិកា ១០០ ដុល្លា ដល់ក្រុមភ្លេងពិណពាធ ។ ជាមួយនេះជូនដល់ ឃុំ ទួលព្រះឃ្លាំង ៣០០ ដុល្លា នគរបាល ការពារក្នុងពិធីបុណ្យ ១ លានរៀល និងជូនលោកតា លោកយាយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *