ព័ត៌មានជាតិ

អំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្តល់ជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ The Great Duke និង មន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១

អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) ផ្តល់ជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ The Great Duke និង មន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២។ សណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានឧបត្ថម្ភ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងតាមមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គឺបានធ្វើជាប់ជាប្រចាំរាល់ថ្ងៃ រហូតមក

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១ ដែលយើងបានប្រែក្លាយពីអតីតសណ្ឋាគាមេគ្គង ទៅជាមន្ទីពេទ្យ មេគ្គងកំពង់ចាម ដើម្បីជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ឬកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩។ ហើយមន្ទីរពេទ្យខាងលើនេះអាចដាក់បានអ្នកជំងឺរាប់រយនាក់ ហើយក៏ជាប្រភេទអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរផងដែរ ដូច្នេះយើងបានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេដែលមានផ្ទុកកូវីដ-១៩ ដែលធ្វើការសម្រាលបានដោយជោគជ័យផងដែរ ដោយហេតុថាយើងមានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ ដូច្នេះចាំបាច់ចំពោះមុខគឺជាការស្នើរសុំការជួយគាំទ្រឧបត្ថម្ភបំពាក់នូវសម្ភារៈណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ឲ្យកាន់តែទំនើប និងប្រកបដោយគុណភាព។ ហើយជាមួយគ្នានេះយើងក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងនៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយយើងធ្វើការបំពាក់គ្រែបានជាង ១.០០០ គ្រែ ដែលអាចដាក់អ្នកជំងឺបាននៅទីនោះ។ ដូច្នេះយើងបានជួយគ្នាគ្រប់គ្រងស្ថានការកូវីដ-១៩ បានហើយ។ មកដល់ពេលនេះយើងបានជួបបញ្ហាយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍២០-កុម្ភៈ ហើយក៏គ្មានអ្វីដែលប្រសើរជាងការរកឃើញវិមានកូវីដ-១៩ហើយ ឆាប់យកមកព្យាបាល និងការជម្រុញការធ្វើចត្តាឡីស័ក្កទៅតាមទីកន្លែងមណ្ឌលដែលយើងបានរៀបចំរួច។ ប្រសាសន៍ខាងលើនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងជំនួបប្រជុំ ពិភាក្សាលើការងារចាំបាច់មួយចំនួន ជុំវិញវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ពៅ សុភា ប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពដោយសារ

ឯកឧត្តម ជា សុមេធី ចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ពៅ សុភា ប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ពៅ សុភា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារៈ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល – រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។ ៣កុំៈ – កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល – កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ -កុំប៉ះពាល់គ្នា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផ្សេងៗ។

Read more
ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាពដែលមានតាំងពីរយូរមកហើយនោះ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្តទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអសារទរចំពោះជោគជ័យ នៃមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាម លើកទី១៣ និងសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ជាពិសេសសម្តេចបានសម្តែងអបអរសាទរ ឯកឧត្តម វឿង ឌីញ

Read more
ព័ត៌មានជាតិ

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម: ១- ស្រុកព្រះស្ដេច ចំនួន៣០នាក់ ២- ស្រុកបាភ្នំ ចំនួន៦នាក់ ៣- ស្រុកពាមជរ ចំនួន១នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់ ៥- ស្រុកមេសាង ចំនួន១នាក់ ៦- ស្រុកស៊ីធរកណ្តាល ចំនួន១នាក់ ៧-មកពី ខេត្តកណ្តាល ចំនួន២នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មនិងចាត់ចែងរៀបចំដោយផ្ទាល់ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បាននិងកំពុងអនុវត្តន៍ បានជ្រាបពីសកម្មភាព ម្តងមួយៗ ដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្ម ទាំងអស់គ្នា

កន្លងមកក្រសួងបានទទួលបានយោបល់ និងសំណូមពរជាច្រើន មកកាន់ក្រសួង ជាពិសេសមកកាន់រូបខ្ញុំផ្ទាល់ ដែលមានចំងល់ថាតើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ ហើយទន្ទឹមនឹងនេះគេបានបង្ហាញទស្សនៈយោបល់ជាច្រើនមកហ្វេសប់ុករបស់ខ្ញុំ ។ អាស្រ័យហេតុនេះ ដើម្បីបំបាត់ចំងល់លើបញ្ហាកន្លងមក ខ្ញុំនឹងចាត់ចែងរៀបចំដោយផ្ទាល់ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បាននិងកំពុងអនុវត្តន៍ បានជ្រាបពីសកម្មភាព ម្តងមួយៗ ដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្ម ទាំងអស់គ្នា។ គម្រោងកម្មវិធី ទីមួយ៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Agricultural Services Programme for Innovation, Resilience and Extension, ASPIRE) កម្មវិធី ASPIRE ត្រូវបានរៀបចំឲ្យមាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១) ក្នុងការរៀបចំឲ្យមាន និងកែលម្អគោលនយោបាយ និងសមត្ថភាពផ្តល់សេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលមានភាពប្រសើរជាងសព្វថ្ងៃ និង ២) ដើម្បីសម្របសម្រួលសកម្មភាពផ្សព្វផ្សាយរបស់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ។ កម្មវិធីនេះទទួលបន្ទុកគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប ឬ NCDD)

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកជំទាវ Wendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​ ២-/ ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥៣ឆ្នាំ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត«៣ការពារ និង៣កុំ ខណ:អ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកើនដល់ជិត ១ពាន់នាក់

ឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជាង ៨០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣១ ឧសភា។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំនួនជនរងគ្រោះជំងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើនជាកម្មការិនីធ្វើការងារនៅតាមបណ្តារោងចក្រ ដែលមួយរយ:នៃការឆ្លងរីករាលដាលជំងឺនេះ គឺយើងបានបានសម្រេចផ្អាកផ្នែកខ្លះរបស់រោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជំងឺទៅព្យាបាល និងយកអ្នកប៉ះពាល់ផ្ទាល់ធ្វើចត្តាឡីស័ក។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ជាក់ស្តែងរោងចក្រកាត់ដេរមេតថេក ក្នុងស្រុកកំពង់សៀម ជំងឺកូវីដ ១៩ បានចូលដល់ក្នុងរោងចក្រលើកដំបូងតាមរយ:ស្រ្តីជាកម្មការិនីម្នាក់។ ដោយស្រ្តីរូបនោះបានជួបជាមួយមិត្តភក្តិម្នាក់ និងបានជិះរថយន្តជាមួយគ្នា ដោយទំនាក់ទំនងស្និទ្ធស្នាលបន្តិច គឺមិនបានការពារខ្លួនអនុវត្តវិធានការ«៣ការពារ និង៣កុំ» ហើយស្រ្តីម្នាក់នោះបានមកធ្វើការនៅរោងចក្រធម្មតា ពុំបានពិនិត្យសុខភាពបានត្រឹមត្រូវ បណ្តាលឱ្យជំងឺកូវីដ ១៩ចូលដល់កន្លែងធ្វើការ។ ឯកឧត្តមបន្តថា

Read more
ព័ត៌មានជាតិ

ធ្ងន់ធ្ងរហើយព្រៃវែងរដ្ឋបាលខេត្តបានបន្តរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត(ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន១៣នាក់ ២- ស្រុកព្រះស្ដេច ចំនួន២៦នាក់ ៣-ស្រុកបាភ្នំ ចំនួន១៤នាក់ ៤- ស្រុកពាមជរ ចំនួន៤នាក់ ៥- ស្រុកមេសាង ចំនួន៧នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

Read more