ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនិងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ក្រោមអធិបតីភាព​ លោកជំទាវ​ ញ៉ែម​ សាខន​ សខេង

បុណ្យកាន់បិណ្ឌវេនទី១​🙏

ថ្ងៃពុធ ១រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២១ ខ្ញុំបាទ និងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ក្រោមអធិបតីភាព​ លោកជំទាវ​ ញ៉ែម​ សាខន​ សខេ​ និងក្រុមគ្រួសារ​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាសាច់សារលោហិត​ និងបាននិមន្តព្រះសង្ឃ​ ចំនួន១០អង្គ​ មកពី១០វត្ត​ ក្នុងស្រុកកំចាយមារ មកប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ទី១​ និងបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ ដើម្បី​ឧទ្ទិសកុសល​ ជូនវិញ្ញាណក្ខ័ន្ឋ​សម្តេចអគ្គមហាធម្មពោធិសាល​ ជា​ ស៉ីម​ និងលោកជំទាវ​ ញ៉ែម​ សឿន​ ជាសុីម ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សណ្តាន​ ដែលប្រារព្ធ​នៅភូមិកន្លែងជ្រៅ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី ដែលកើតពីផលទាន។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទ ក៍សូមអំពាវនាវនូវគ្រប់វត្តអារាមទាំងអស់ដែលរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវអនុវត្តតាមវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមឧទិ្ទសកុលផលបុណ្យ​ ជូនដល់បងប្អូន​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ដូចៗគ្នា។

adm

Leave a Reply

Your email address will not be published. Required fields are marked *