ព័ត៌មានជាតិ

ធ្ងន់ធ្ងរហើយព្រៃវែងរដ្ឋបាលខេត្តបានបន្តរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត(ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន១៣នាក់
២- ស្រុកព្រះស្ដេច ចំនួន២៦នាក់
៣-ស្រុកបាភ្នំ ចំនួន១៤នាក់
៤- ស្រុកពាមជរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន៧នាក់
៦- ស្រុកកំពង់ត្របែក ចំនួន១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

adm

Leave a Reply

Your email address will not be published. Required fields are marked *