ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណជាង ២ លាន នាក់ បានមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤

 

ព្រៃវែង៖ ដោយបានការដឹកនាំពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ នេះឡើងដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយជាទីបំផុតនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ក្នុងរយៈពេល ៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ មានចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តចំនួន ២,២៩៩,០០៨ នាក់ នេះបើយោងតាម របាយការណ៍របស់រដ្ឋបាលខេត្ត ដែលនេះជាតួលេខមួយដ៏ខ្ពស់ បំផុតពុំធ្លាប់មាននៅក្នុងខេត្តព្រៃវែង ដែលឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅមានការកើនឡើងខ្ពស់។

ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែងឆ្នាំ ២០២៤ នោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដូចជា ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ, ការតាំងពិព័រណ៍ដាក់បង្ហាញផលិតផលនានាជាស្នាដៃរបស់ប្រជាពលរដ្ឋយើងនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តព្រៃវែងទាំងមូល ព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត។

តាមរយៈការរៀបចំព្រឹត្តការណ៍សង្ក្រាន្តដ៏អធិកអធមនេះ សម្តេចសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស នឹងអញ្ជើញមកចូលរួមទស្សនាកំសាន្តឱ្យបានច្រើនកុះករ ក្នុងស្មារតីសាមគ្គីភាព ភាតរភាព និងសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព ដែលយើងតែងតែប្រាថ្នា ចង់បានគ្រប់ៗគ្នា។

នៅឱកាសនៃការប្រារព្ធពិធីព្រឹត្តិការណ៍សង្រ្កាន្ត ព្រៃវែងនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ រួមជាមួយនិងថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយជាទីបំផុតនៅនិងប្រកបដោយភាពស្និទ្ធស្នាល។

ទាំងអស់នេះគឺកើតចេញពីការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញបងប្អូនប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពមានឱកាសក្នុងការដើរលេងកម្សាន្តក្នុងពិធីបុណ្យផ្សេងៗប្រកបដោយភាពសប្បាយរីករាយ។  នៅក្នុងព្រឹត្តិការណ៍នៃការរៀបចំសង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ ផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញជាអធិបតីបើកនៅព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ ២០២៤។

នៅក្នុងព្រឹត្តិការណ៍នៃការរៀបចំសង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ នេះ បងប្អូនប្រជាពលរដ្ឋដែលគាត់ អញ្ជើញមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍មួយនេះក៏បានសំដែងអារម្មណ៍មិនខុសគ្នាប៉ុន្មាននោះទេដែលគាត់បានលើកឡើងថាឆ្នាំនេះមានសភាពប្លែកការរៀបចំធំ ដោយមានទាំងការតុបតែងភ្លើងពណ៌តាមសួនច្បារ មានភាពស្រស់ស្អាត ប្លែកជាងបណ្តាឆ្នាំកន្លងទៅ។

ដោយឡែកនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ២០២៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដែលប្រារព្ធធ្វើនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *