ព័ត៌មានជាតិ

លោក ឈាង សុវណ្ណារ៉ា រូមជាក្រុមគ្រួសា សាច់ញាតិ បានដង្ហែអង្គឋិនទាន ទៅវត្តឧត្តមមានជ័យ (វត្តពាម) ស្រុកពាមរក៍

ព្រៃវែង៖ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង រួមជាមួយនឹងលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ ក្រុមគ្រួសារ សាច់ញាតិ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ បាទផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត ឧត្តមមានជ័យ (វត្តពាម) ស្ថិតនៅឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បុណ្យកឋិនទាន គឺជាបុណ្យកាលៈទានមួយដែលបានកំណត់យ៉ាងច្បាស់លាស់ មានរយៈពេល ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ ក្នុងមួយវត្តៗធ្វើបានតែម្តងប៉ុណ្ណោះ។  បុណ្យកឋិនទាន គឺជាទានមួយដែលមានផល្លានុផលខ្ពស់ទទួលបានទាំងអ្នកធ្វើព្រមទាំងអ្នកក្រាលគ្រង និងជាការលើកទឹកចិត្តចំពោះព្រះសង្ឃដែលបានចំណាយពេលអស់ ៣ខែ ក្នុងការសិក្សារៀនសូត្រធម៌វិន័យតាមច្បាប់កន្លងព្រះពុទ្ធសាសនា។ ហើយដោយហេតុឃើញថា អាយុសង្ខារមិនទៀងមានតែការសន្សំបុណ្យកុសលទេ ដែលជួយឲ្យរួចទុក្ខទោសគ្រប់ៗជាតិ។

នៅក្នុងឱកាសរូបផងដែរ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង រួមជាមួយនឹងលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ ក្រុមគ្រួសារ សាច់ញាតិ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ បានប្រមូលបច្ច័យចំនួន ២០ លាន ៦៩ ម៉ឺនរៀល សម្រាប់ទុក្ខតម្កល់កសាងទីវត្តអារាមមួយនេះសម្រាប់ជាប្រយោជន៍រួម ដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយចូលរួមធ្វើបុណ្យទាននៅក្នុងទីវត្តអារាមនេះដើម្បីសន្សំកុសលផលបុណ្យគ្រប់ៗគ្នាទៅមុខគ្រប់អាយុកាលនៃព្រះពុទ្ធសាសនានោះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *