(ខេតព្រៃវែង) ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានអញ្ជើញផ្តល់សម្ភារៈនិងថវិកាជូនភូមិចំនួន០២ នៅឃុំកញ្ចាំ ស្រុកពារាំង ដើម្បីសម្រាប់ដំណើរការ ការឃោសនាផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិ បានយល់ដឹង និងអនុវត្តឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ។
សម្ភារៈថវិកាប្រគល់ជូនមានអង្ករចំនួន ២០០គីឡូក្រាម, មីចំនួន ០៤កេះធំ, ទឹកសុទ្ធបាភ្នំចំនួន ១០០ យួរ, ត្រីខចំនួន ០២កេះធំ, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០ យួរ, ម៉ាសចំនួន ៥០ប្រអប់, ថវិកាសម្រាប់មួយភូមិ ១,០០០,០០០រៀល សរុបចំណាយរួមចំនួន ៥,៧២០,០០០រៀល។
Related Articles
ឯកឧត្តមរដ្ឋមន្ត្ក្រីកសិកម្មគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថាចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកាស
កម្មវិធីទី៣៖ ឈានចូលកម្មវិធីទី៣ ជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកបំពេញការងារនៅខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យផលិតកម្មបន្លែ (hydroponic) របស់លោក ស៊ុំ ឈា នៅភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក។ បន្លែដែលលោក ឈា ដាំមានដូចជា សាលាដ ស្ពៃតឿ ចង្កឹះ ក្នុងផ្ទះសំណាញ់ ចំនួន ៤ មានតូច មានធំ ជាមធ្យមប្រមូលផលបាន ១៥០គ.ក្រ/វគ្គ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ហើយក្នុងមួយវគ្គៗ អាចទទួលបានចំណូលពី ៣០-៤០ម៉ឺនរៀល។ លោកបន្តថា ចំណូលនេះ អាចទ្រទ្រង់ជីវភាព ទោះជាយ៉ាងណា លោក ឈា ថានឹងពង្រីកផលិតកម្មបន្ថែមទៀតនាពេល អនាគតដោយសារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់ លក់បានផ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រលោក ឈា ដែលមានបំណងចង់ពង្រីកផលិតកម្ម ព្រោះយល់ឃើញថាចំណូលនៅមានកម្រិត ប៉ុន្តែសក្តានុពលនៅមាន គួរតែពង្រីកឲ្យបានច្រើនតាមលទ្ធភាព ទាន់មានឱកា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយឧបត្ថម្ភជូនម្ចាស់ចម្ការ ៤០ម៉ឺនរៀលផងដែរទុកជាទុនបន្ថែមសម្រាប់ពង្រីកផលិតកម្ម។
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៤នាក់,ជាសះស្បើយចំនួន ១៨៧នាក់ និងស្លាប់ ចំនួន១នាក់
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៤នាក់,ជាសះស្បើយចំនួន ១៨៧នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ៣នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ២៤នាក់ ៣-ស្រុកកំចាយមារ ចំនួន ៩នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់ ៥- ស្រុកពាមជរ ចំនួន ៦នាក់ ៦- ស្រុកពារាំង ចំនួន ៥នាក់ ៧- ស្រុកបាភ្នំ ចំនួន ៥នាក់ ៨- ស្រុកមេសាង ចំនួន ២នាក់ ៩- ស្រុកកញ្ជ្រៀច ចំនួន ២នាក់ ១០-ស្រុកកំពង់ត្របែក ចំនួន ២នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ […]
ឯកឧត្តម សុខ លូ ÷ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ !
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (កំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសសូមរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់។ ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃជាង ៤០០នាក់ នៅស្រុកស្ទោង ។