ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន !

(ក្រចេះ) ៖ ព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *