នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ៕
Related Articles
ឯកឧត្តម ស្បោង សារ៉ាត ណែនាំមន្ទីរអង្គភាព អាជ្ញារធរទាំងអស់ ត្រូវយកចំនុចខ្វះខាតរបស់ខ្លួន ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង
ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំនុចខ្វះខាត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា និងពេញចិត្ត ដែលកិច្ចប្រជុំនេះធ្វើថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយពីបានស្ដាប់នូវផែនការសកម្មភាព របាយការណ៍ និងបញ្ហាប្រឈម ចំនុចខ្វះខាត មួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។ ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងថា មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព ត្រូវតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបជូនគាត់បានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានសកម្មភាពទាំងឡាយ ជាពិសេសការអនុវត្តឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ […]
លោកឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានត្រលប់មកកាន់ដំណែងដើមវិញ តាមរយៈរដ្ឋលេខាធិការម្នាក់
ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន សោភា អនុវត្តច្បាប់ជ្រុល ។ លោក ឈួន សោភា បានទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដដែលវិញ មកដល់បច្ចុប្បន្នបានជាង១ខែហើយ ។ សូមបញ្ជាក់ថា, លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប , ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ុន្តែក្នុងចំណោមមន្ត្រីគយ៧រូប លោក ឈួន សោភា ប្រើប្រាស់តែមនុស្ស៤នាក់ សម្រាប់ប្រមូលសេដ្ឋកិច្ច ដោយចាត់ទុកជាមនុស្សជំនិត (ទុកចិត្ត)រួមមាន: ១-លោក យឹម ផល្លី […]
អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ
អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំបាទ សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថាននាពេលនេះ។ យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ។ ២៥ កុម្ភៈ ២០២៣