ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូព្រឹក្ស០១ខ្នង អគារមណ្ឌលសុខភាពឃុំជាខ្លាង០១ខ្នង និងសមិទ្ធផលនានា នៅវត្តស្វាយបូព្រឹក្ស នៅស្រុកស្វាយអន្ទរ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូព្រឹក្ស០១ខ្នង ៦បន្ទប់ អគារមណ្ឌលសុខភាពឃុំជាខ្លាង០១ខ្នង និងសមិទ្ធផលនានា នៅវត្តស្វាយបូព្រឹក្ស ស្ថិតនៅភូមិឆ្កែកូន ឃុំជាខ្លាង​ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។ដោយមានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សាស្រុក​ អភិបាលក្រុង ស្រុក​ យាយជី តាជី លោកគ្រូ​ អ្នកគ្រូ​ យុវជនកាកបាទក្រហមកម្ពុជាស្រុក​ យុវជន​ ស​.ស.យ.ក​ ស្រុក​ យុវជន កាយរិទ្ធ និងសិស្សានុសិស្សជាពិសេស​ ពុកម៉ែបងប្អូន​នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ សរុបចំនួន១,៦០០អង្គ/នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មការ-អាចារ្យវត្ត ក្រុមការងារគ្រប់ថ្នាក់ លោកគ្រូអ្នកគ្រូ គ្រូពេទ្យ សប្បុរសជនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាសម្រាប់ដាក់សម្ពោធនាថ្ងៃនេះ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះគ្រូចៅអធិការវត្ត លោកគ្រូ អ្នកគ្រូ សប្បុរសជន និងអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *