ព័ត៌មានជាតិ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកំណើតរបស់សម្តេច

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី បានចូលរួមអមដំណើរ សម្ដេចវិបុលសេនាភកកតី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ជាចំណងដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន ,ស្ពាន ,ទំនប់បង្ហៀរ ,ផ្លូវបេតុង ។ល។ ដែលសម្រេចការសាងសង់បាន១០០ ភាគរយហើយ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងសាការី បានបន្តអមដំណើរ សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នាភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចៅ វង្ស I.K.Team.

adm

Leave a Reply

Your email address will not be published. Required fields are marked *