ព័ត៌មានជាតិ

អគារ​មតេយ្យសិក្សា​ ១​ ខ្នង​ ២​ បន្ទាប់​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សា​ ព្រៃស្នៀត​ ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ ម៉ឺនដុល្លាអាមេរិក  ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញ សម្ពោធឆ្លងអគារ​មតេយ្យសិក្សា​ ១​ ខ្នង​ ២​ បន្ទាប់​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សា​ ព្រៃស្នៀត​ ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ ម៉ឺនដុល្លាអាមេរិក  ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងមានភាពរីកចំរើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ទាំង នេះស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ជាមួយនេះ រដ្ឋបាលខេត្ត បានយកអស់កម្លាំងកាយកម្លាំងចិត្ត រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីប្រែក្លាយទឹកដីខេត្តមួយនេះទៅ ជាគោលដៅអភិវឌ្ឍពេញលេញ ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា សន្តិភាពដែលមានសព្វថ្ងៃ គឺឆ្លងកាត់ការពលីកម្មច្រើនណាស់ ដូចនេះយើងទាំងអស់គ្នាត្រូវរក្សាសន្តិភាព នេះឱ្យបានគង់វង្ស ដើម្បីឱ្យប្រទេសយើងមានការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀត។ ដោយសារតែការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបា លថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ ធ្វើឱ្យឃុំ-សង្កាត់មានការរីកចំរើនដោយមើលឃើញ ថានៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់ មានការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ មន្ត្រីរាជការនៅមូលដ្ឋានឱ្យក្លាយជាមន្ត្រីមានសមត្ថភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ពិសេសអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានរក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការរអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ឯកឧត្តម បានបន្តថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឃុំព្រៃស្នៀត ក្នុងការបំពេញតម្រូវការចាំបាច់ក្នុងការសិក្សា របស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។

ក្នុងឱកាសនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា ការសាងសង់អគារមេត្តយ្យសិក្សាព្រៃស្នៀត ១ខ្នង ២បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រៃស្នៀត និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាព្រៃស្នៀត ឃុំព្រៃស្នៀត ចាប់ផ្ដើម សាងសង់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលកើងឡើងពីកម្លាំងសាមគ្គី និងសប្បុរសជនមួយចំនួនទៀត ក្រោមការយកចិត្ត ទុកដាក់របស់ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃស្នៀត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំណាយថវិកាអស់ ៥៧.១៥០ ដុល្លា។

ក្នុងនោះដែរឯកឧត្តម ក៏បានឧបត្ថម្ភ ដល់យុវជន សសយក កាកបាទក្រហម កាយរិទ្ធ ៦០នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៣២ នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល, គ្រូពេទ្យ ៥ នាក់ក្នុងម្នាក់ៗ ២ ម៉ឺនរៀល ,ឧបត្ថម្ភរដ្ឋបាលស្រុក ចំនួន 50 ម៉ឺនរៀល, ឧបត្ថម្ភសាលារៀនពីសាលាក្នុងមួយសាលាទទួលបានថវិកា 50 ម៉ឺនរៀល, យាយជីតាជី ១០ នាក់ក្នុងម្នាក់ៗ ក្រណាត់ ស មួយដុំ ថវិកា១ ម៉ឺនរៀល, សិស្សានុសិស្សចំនួន ៦២៤ នាក់ ម្នាក់ៗ សៀវភៅ ប៊ិច និងថវិការ 5 ពាន់ រៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *