ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខា ឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

ព្រៃវែង៖ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខា ឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ ២០២៣ តាមមន្ទីរ/អង្គភាព និងអនុសាខាក្រុង ស្រុកទាំង ១៣ ដែលពិធីនេះក្រោមអធិ តីភាព ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត សូមកោតសរសើរដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា លោក លោកស្រីក្រុមកាកបាទក្រហមកម្ពុជា តាមមន្ទីរអង្គភាព ប្រធានអនុសាខាក្រុង ស្រុកទាំង ១៣ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះ ដើម្បីអោយសាខាខេត្តមានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយ សារគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខា ណែនាំដល់អនុសាខាក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាព តាមបែបឌីជីថល លើការងារគ្រប់គ្រង រដ្ឋបាល និងហិរញ្ញកិច្ច  និងពង្រីកសមាជិកភាពឱ្យបាន ១% នៃប្រជាជនសរុប ក្នុងអនុសាខារបស់ខ្លួន។ បន្តរអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា២០២១-២០៣០ ត្រូវជ្រើសរើសអ្នកស្ម័គ្រចិត្តភូមិ ក្នុងមួយភូមិ អោយបាន ២នាក់ និងពង្រឹងលើការគ្រប់គ្រងទិន្នន័យអ្នកស្ម័គ្រចិត្តតាមមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា តាមវិទ្យាល័យ ឱ្យបានល្អ និងរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ តាមឆ្នាំនីមួយៗ។

ឯកឧត្ដម ក៏សូមថ្លែងអំណរអរគុណ ដល់មន្ទីរ អង្គភាព ក៍ដូចជាសប្បុរសជន បន្តគាំទ្រជាថវិកា ឬសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

បើយោងតាមរបាយការណ៍ របស់កាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ១,១៨៨គ្រួសារ/នាក់ ស្មើនឹង ២៨៩លើក ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ៣០៨គ្រួសារ/នាក់ ស្មើនឹង ១៣៣លើក ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ៨៨០គ្រួសារ ស្មើនឹង ១៥៦លើក  បង្គន់អនាម័យ ចំនួន ១៧បង្គន់ ការងារផ្តល់ជំនួយសុខុមាលភាពសង្គមចំនួន ២៧គ្រួសារ ស្មើនឹង ២៧លើក និងប្រគល់ផ្ទះបានចំនួន ២៧ខ្នងផ្ទះ។

ក្នុងនោះដែរសាខាក៏បានដាក់នៅផែនការសកម្មភាពអនុវត្តន៍បន្ត
•  រៀបចំកសាងផែនការសកម្មភាពអប្បបរមា និងផែនការហិរញ្ញវត្ថុ ឆ្នាំ២០២៤។
•  ត្រៀមឆ្លើយតបគ្រោះមហន្តរាយដែលកើតឡើងឱ្យទាន់ពេលវេលា។
• ពង្រឹងសមត្ថភាពស្តីពីការងារគ្រប់គ្រងដល់អនុសាខាក្រុង-ស្រុកទាំង ១៣។
• បញ្ជ្រាបការអប់រំផ្សព្វផ្សាយស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ បរិស្ថាន។
• បញ្ជ្រាបការអប់រំផ្សព្វផ្សាយ ស្តីពីការត្រៀមបង្ការ និងកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *