ព័ត៌មានសន្តិសុខសង្គម

ជនរងគ្រោះជាជនអនាថាត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានរកឃើញគ្រួសារ និងបានធ្វើសមាហរណកម្មបញ្ជូនវិលត្រឡប់ទៅកាន់គ្រួសារវិញ,


ភ្នំពេញ%នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានធ្វើការពិគ្រោះយោបល់ជនរងគ្រោះ និងបានស្វែងរកក្រុមគ្រួសារឃើញដោយបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារមកទទួលជនរងគ្រោះពីមន្ទីរស.អ.យរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ការិយាល័យជំនាញនៃមន្ទីរកណ្តាលក៏បានធ្វើ អប់រំ ណែនាំផ្សព្វផ្សាយអំពីផលលំបាកការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការស្វែងរកការប្រកមុខរបរផ្សេងៗនៅក្នុងទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បីកំុំអោយចាញ់បោកជនខិលខូចដែលធ្វើការកេងប្រវ័ញ្ចកំលាំងពលកម្ម។ល។

adm

Leave a Reply

Your email address will not be published. Required fields are marked *